សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

បើកដំណើរការវិញហើយ។បនល្បែងស៊ីសងមាន់ជល់តាមអនឡាញ!!!

ដោយ :www.phally-news.com

 


ក្រុងតាខ្មៅ៖ចេញផ្សាយថ្ងៃទី២០.១២.២០២២  ទីតាំងបើកដំណើរការល្បែងស៊ីសងជល់មាន់តាមអនឡាញកន្លែងស្ថិតក្នុងព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងតែលួចលាក់បើកដំណើរការតើអាជ្ញាធរពាក់ព័ន្ធក្រុងតាខ្មៅជ្រាបរឿងនេះដែរឬនៅ!!!

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មាន{គេហទំព័រផល្លីញូវ}បានចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើពិតជាមានលួចលាក់អ្នកលេងល្បែងស៊ីសងដូចតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែន ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានក្រុងតាខ្មៅដើម្បីមានវិធានការចុះទប់ស្កាត់បង្ក្រាបផង។


មការលើកឡើងរបស់ប្រជាពលរដ្ឋថា៖លោក មេប៉ុស្តិ៍កំពង់សំណាញ់ប្រហែលជាដឹងហើយទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះទើបសំងំស្ងៀមមិនហ៊ានបង្ក្រាប។

ពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងតែមានវត្តមាននៅក្នុងភូមិសាស្ត្ររបស់ពួកគាត់ហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងព្រោះថាទីតាំងមួយកន្លែងនេះលេងភ្នាល់លុយម្ដងៗរាប់(លានរៀល)ស្រែកហ៊ោកញ្ជ្រៀវពេលឈ្នះ-ចាញ់ម្ដងៗធ្វើអោយពួកគាត់ដេកមិនលក់បក់មិនល្ហើយព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខពេលយប់ព្រោះថាក្រុមអ្នកញៀនល្បែងទាំងនោះឈ្នះ-ចាញ់ ម្ដងៗធ្វើឲ្យគាត់មានការភ័យខ្លាច។

ជុំវិញល្បែងស៊ីសងលើប្រជាពលរដ្ឋស្នើសុំឱ្យលោក យី វណ្ណដា អធិការក្រុងតាខ្មៅ គួរតែយកចិត្តទុកដាក់បន្តិចក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដើម្បីរក្សាថេរភាពសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមបញ្ជៀសពីសកម្មភាពអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម!!ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងតាខ្មៅគួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងចូលរួមគោរពទៅតាមការអនុវត្តតាមយុទ្ធសាស្ត្រពី ឯកឧត្តមស្នងការខេត្តកណ្ដាល លុបបំបាត់សកម្មភាពទាំងឡាយណាដែរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ07141304444

No comments