ជធានីភ្នំពេញ÷ តាមប្រភពព័ត៌មានពីសាច់ញាតិអ្នកញៀនល្បែងស៊ីសង បានបង្ហើបប្រាប់ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា អោយដឹងថា ខុនដូ១កន្លែង ស្ថិតនៅតាមផ្លូវណតរ៍ប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប នៅឡើយទេ ។
ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០០.០០០រៀល(ដប់មុឺនរៀល)ឡើងទៅ នៅជាន់ទី៨ ដោយអនុញ្ញាតអោយអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយ។ ចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។
ជុំវិញបញ្ហានេះ លោកវរសេនីយឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក្រោយទទួលបានសេចក្តីរាយការណ៍ ពីបណ្ដាញសារព័ត៌មានយើង ប្រាប់ថា ជុំវិញទីតាំងល្បែងស៊ីសងខាងលើ លោកពុំបានទទួលបានព័ត៌មាននោះទេ តែសុំឱ្យអ្នកសារព័ត៌មាន ធ្ធ្វើការជាមួយនឹងកម្លាំងជំនាញខណ្ឌសែនសុខ ដើម្បីចុះធ្វើការបង្ក្រាបទីតាំងខាងលើ។
ជុំវិញព័ត៌មានដែលទទួលបានថា លោកសូ សំឡូត ជាអ្នកបើកល្បែងបៀរស៊ីសងខាងលើ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា
មិនអាចធ្វើការសុំបំភ្លឺ ពាក់ព័ន្ធនឹងករណីនេះ បាននៅឡើយទេដោយគ្មានលេខទូរសព្ទទំនាក់ទំនង។
សូមបញ្ជាក់ថាឈ្មោះ សូ សំឡូត ហៅឆាយ ជាមេល្បែងដ៏ល្បីល្បាញ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធនិងករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅឃ្លាំងលេខ៥២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ សង្ឃឹមថា លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ និង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព នឹងមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ បណ្ដាញសារព័ត៌មានយើរងចាំការបកស្រាយ ពីសាមុីភាគី ពាក់ព័ន្ធ និងល្បែងស៊ីសងខាងលើនេះ រៀងរាំម៉ោងធ្វើការ
No comments:
Post a Comment