ក្រសួងកសិកម្ម ប្តេជ្ញាជំរុញសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ក្រសួងកសិកម្ម ប្តេជ្ញាជំរុញសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​បើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បី​អភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងគោលដៅចូលរួមជំរុញសេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយជាប្រទេសដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣នេះ បានលើកឡើង​ក្នុងបណ្តាញសង្គមថា តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យលទ្ធភាព និងកិច្ច​សហការគ្នារវាងក្រសួងកសិកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងការសិក្សាអំពីស្ថានភាពរបស់កសិករទូទាំងប្រទេស ដោយមានការវិភាគសេដ្ឋកិច្ច នៃផលិតភាព​កសិកម្មធៀបនឹងផ្ទៃដី និងខ្សែច្រវាក់ផលិតកម្មគ្រប់ដំណាំទាំងអស់។ ចំពោះការងារទាក់ទងនឹងកម្មវិធីគំរូនវានុវត្តន៍ក្នុងវិស័យកសិកម្ម ឯកឧត្តម បានណែនាំវិទ្យាស្ថាន CDRI ឱ្យមានការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ ដើម្បីឱ្យសិស្សនិស្សិត​ទទួល​បាននូវគំនិតថ្មីៗបន្ថែមក្នុងការច្នៃប្រឌិតនេះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយគាំទ្របច្ចេកទេស​ និងជំរុញឱ្យមានសហគមន៍កសិកម្មគំរូថ្មី ដែល​អាចមានលទ្ធភាពពង្រឹងខ្សែច្រវាក់តម្លៃ មានភាពម្ចាស់ការពិតប្រាកដ និងមានទុនគ្រប់គ្រាន់ ដើម្បី​បង្កើនផលិតភាព គុណភាព សុវត្ថិភាព ​កាត់បន្ថយថ្លៃដើម ​មានប្រសិទ្ធភាព និងនិរន្តរភាព​សេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលនយោបាយ ​និងចក្ខុវិស័យរួម ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច​ប្រទេសកម្ពុជា​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕





No comments:

Post a Comment

Pages