សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ល្បែងសុីសងជល់មាន់អនឡាញពេញនិយមក្បែរផ្សារសាលាលេខ៥ កំពុងបើកដំណើរការដោយសេរីដោយមិនញញើតលោក នន សុីណាតអធិការស្រុកកំពង់ត្រឡាចឬក៏ត្រូវថ្នាំសណ្តំទៅហើយ!!!

ដោយ :www.phally-news.com


ខេត្តកំពង់ឆ្នាំង៖ផ្សាយចេញថ្ងៃទី១៥.១០.២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមមួយកន្លែងក្បែរផ្សារសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងបើកដំណើរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលអូឬស្សីទេហេតុអ្វីមិនដឹងទៅវិញឬក៏ត្រូវថ្នាំសណ្តំត្រូវដងត្រូវផ្លែគ្នាទៅហើយទើបមិនមានវិធាការបង្ក្រាប។


បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានប្រាប់អង្គភាពរស្មីក្រុងតាខ្មៅយើងអោយដឹងថាទីតាំងខាងលើបើកដំណើរលេងរាល់ថ្ងៃតាំងពីព្រឹករហូតទល់ព្រលប់លេងៗមិនខ្លាចញញើតសមត្ថកិច្ចប៉ុស្តិ៍អូឬស្សី បន្តិចសោះ ពលរដ្ឋកំពុងងើយឆ្ងល់ថាទីតាំងល្បែងសុីសងធំប៉ុន្នាណីហេតុសមត្ថកិច្ចប៉ុស្តិ៍អូឬស្សីមើលមិនឃើញទៅវិញ។

ក្រោយពីក្រុមការងាបណ្តាញព័ត៌មានយើងចុះដល់ទីតាំងជាក់ស្តែងមានការបើកលេងល្បែងសុីសងពិតប្រាកដមែនក៏បានផ្តិតរូបភាពនិងបានរាយការណ៍ជូនលោក នន សុីណាត អធិការស្រុកកំពង់ត្រឡាចថាមានទីតាំងបើកលេងសុីខាងលើលោកអធិការបានបញ្ជាក់ប្រាប់លោកមិនដឹងទេថាមានការបើកលេងល្បែងសុីសងចឹងលោកអធិការដឹងត្រឹមថាល្បែងសុីប្រភេទ ឡូតូគេមានច្បាប់អនុញ្ញាតនិងអាជ្ញាបណ្ណត្រឹមត្រូវតែប៉ុន្នោះ លោកអធិការបន្តថាស្អែកលោកនិងអោយកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យដល់ទីតាំងព្រោះថ្ងៃនេះកម្លាំងជាប់រវល់ការពារមួយថ្ងៃទៀតបានចប់។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក នន សុីណាត អធិការស្រុកកំពង់ត្រឡាច គួរតែចាត់មន្ត្រីជំនាញនៃអធិការស្រុកចុះធ្វើការបង្ក្រាបមិនគួរបណ្តែតបណ្តោយអោយមានបើកល្បែងសុីសងសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ជៀសវាងការរិះគន់ប្រជាពលរដ្ឋនិងដាក់ការសង្ស័យថា បើខ្មោចស្រុកមិនបើកខ្មោចព្រៃមិនហ៊ាននោះទេ ។

ពលរដ្ឋទទូចស្នើរសុំលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំងមេត្តាចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្តចុះស្រាវជ្រាវដល់ទីតាំងដើម្បីធ្វើការបង្ក្រាបទាន់ពេលវេលា ក៏ដូចចូលរួមចំណែក បញ្ជៀសអំពើរចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនប្រជាពលរដ្ឋ។

No comments