សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

លោក អ៊ុល វិសិដ្ឋ សម្តែងការព្រួយបារម្ភជាខ្លាំងដោយជនដៃដល់បានប្រើថ្មវ៉ៃក្បាលលោកបែកហូរឈាមស្រោចខ្លួនដេរ៦ថ្នេរ បែរជានៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមដានផ្លូវតុលាការទៅវិញ!!!

ដោយ :www.phally-news.com


ខេត្តសៀមរាប៖ផ្សាយចេញថ្ងៃទី២៧.០៤.២០២៤ បើតាមការបញ្ជាក់ពីលោក អ៊ុល វិសិដ្ឋ ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាភ្នាក់ងារអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យនិងជាសមាជិកនៃសមាគមសារព័ត៌មានសុក្រឹត កាលពី២៤ខែមេសាឆ្នាំ២០២៤ វេលាម៉ោង៨និង១៥នាព្រឹក លោកបានប្រាប់ថាមុនកើតហេតុលោកបានប្រមូលសំរាមនៅលើផ្លូវកំពុងឈូសឆាយ មុខផ្ទះរបស់លោកយកទៅដុតមួយសន្ទុះក្រោយមកក៏មានឈ្នោះ នៀម សុភី ជនដៃដល់ដែលមានទីលំនៅទល់មុខផ្ទះលោកស្ថិតនៅក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានកាន់ទូរសព្ទដើរមកថតលោកខណៈដែលលោកកំពុងតែប្រមូលសម្រាមដុតហើយក៏បានថតរូបលោកធ្វើឲ្យលោក អ៊ុល វិសិដ្ឋ ដែលជាជនរងគ្រោះបានប្រាប់ថាកុំថតមុខលោកតែជនបង្កនៅតែព្យាយាមថតរូបលោកទើបធ្វើឲ្យទាស់សម្ដីគ្នាភ្លាមៗក្រោយមកជនរងគ្រោះក៏ដើរទៅបើកទ្វារបម្រុងចូលក្នុងផ្ទះបែរជាជនបង្កពាក់មួកសុវត្ថិភាពឆ្លៀតឱកាសកាន់ដុំថ្មមួយដុំដើរមកពីក្រោយវាយក្បាលលោកចំហៀងផ្នែកខាងស្ដាំបណ្ដាលឲ្យរងរបួសឈាមស្រោចក្បាលធ្វើឱ្យលោកដួលទៅនឹងដីហើយបន្តវាយលោកថែមទៀតតែសំណាងល្អមិនបង្ករអោយបាត់បង់អាយុជីវិតលោក។


ភ្លាមៗជនបង្កបានរត់គេចខ្លួនបាត់នៅចំណុចទីតាំងកើតហេតុខាងលើក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយបង្គំ ថ្ងៃកើតហេតុដដែលជនបង្ករត្រូវបានកម្លាំងសម្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយបង្គំឃាត់ខ្លួន ក្រោយទទួលដំណឹងថាអ្នកសារព័ត៌មានត្រូវបានជនដៃដល់បានប្រើដុំថ្មវាយចំក្បាលបណ្តាលអោយបែកក្បាលឈាមស្រោចក្បាល អង្គភាពយើងបានទំនាក់ទំនងទៅលោកវរសេនីយ៍ទោ លឹម វាសនា អធិការរងទទួលផែនព្រហ្មទណ្ឌក្រុងសៀមរាប បានប្រាប់ថាករណីនេះបានឃាត់ខ្លួននៅកន្លែងអធិការហើយនឹងបានបន្តនីតិវិធីបញ្ជូនទៅស្នងការនគរបាលខេត្តសៀមរាប ហើយក៏បន្តសំណុំរឿងនេះក៏បញ្ជូនទៅដល់សាលាដំបូងខេត្តសៀមរាប។

យ៉ាងណាមិញជនរងគ្រោះបានបន្តប្រាប់ថាលោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយបង្គំបែរជាបណ្តាញជាច្រើនព័ត៌មានមួយចំនួនបានចុះផ្សាយថាឈ្មោះ នៀម សុភី ភេទប្រុសអាយុ ៤៥ ឆ្នាំសញ្ជាតិខ្មែរមុខរបរ មគ្គរទេសចរណ៍ឬហៅថា(ហ្គាយបកប្រែភាសា)ដែលមានទីលំនៅក្នុងភូមិកើតហេតុខាងលើជនបង្កត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ{ហិង្សាដោយចេតនា}ដោយគ្មានស្ថានទម្ងន់ទោស ជនបង្ករត្រូវដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅវិញគ្រាន់តែតម្កល់ប្រាក់ចំនួន២លានរៀលនៅសាលាដំបូងខេត្តសៀមរាបក្នុងការធានាចំពោះសំណង់លើការព្យាបាលលើស្លាកស្នាមរបួសនិងថ្លៃមន្ទីរពេទ្យដល់ជនរងគ្រោះ។

ផ្ទុយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទារសំណងចំនួនទឹកប្រាក់ ២ ម៉ឺនដុល្លារស្មើនឹង៨០លានរៀល។
ក្រោយមកអង្គភាពយើងបានទំនាក់ទំនងទៅលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានប្រាប់បណ្ដាញព័ត៌មានយើងឲ្យដឹងថាតុលាការមិនបានដោះលែងនោះទេតែតុលាការបានឲ្យជនបង្កនៅក្រៅឃុំបណ្ដោះអាសន្នក្រោមការត្រួតតាមផ្លូវតុលាការតែប៉ុណ្ណោះ។

លោក អ៊ុល វិសិដ្ឋ ដែលជាជនរងគ្រោះនិងក្រុមគ្រួសារបានប្រាប់បណ្តាញព័ត៌មានយើងបន្តថាលោកនឹងក្រុមគ្រួសារមានការព្រួយបារម្ភជាខ្លាំងពេលទទួលដំណឹងថាជនដៃដល់ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចអោយនៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការធ្វើឱ្យលោកនិងក្រុមគ្រួសារមានការភិតភ័យនិងមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពគាត់នឹងក្រុមគ្រួសារនិងកូនរបស់គាត់ គណៈពេលដែលលោកចេញទៅប្រកបអាជីវកម្មក្រៅផ្ទះដោយប្រពន្ធនិងកូននៅផ្ទះតែបីនាក់តែប៉ុណ្ណោះទើបធ្វើឲ្យលោកទទួចស្នើសុំឱ្យមានភាពយុត្តិធម៌ជូនចំពោះលោកដែលជាជនរងគ្រោះលោកបានលើកម្រាមដៃដប់ សំណូមពរទៅដល់អយ្យការសាលាដំបូងខេត្តសៀមរាបមេត្តាពិនិត្យអង្គហេតុនេះឡើងវិញ គ្រាន់តែតម្កល់ប្រាក់ចំនួន២លានរៀលតម្កល់នៅសាលាដំបូងខេត្តសៀមរាបខណៈពេលដែលជនរងគ្រោះមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយទេ។

ទោះបីយ៉ាងណាលោក អ៊ុល វិសិដ្ឋ ដែលជាជនរងគ្រោះនៅតែទទួលស្នើសុំឯកឧត្តមព្រះរាជ្ញាអយ្យការសាលាដំបូងខេត្តសៀមរាបហ្នឹងចៅក្រមស៊ើបសួរជាពិសេសឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាជួយពិនិត្យសំណុំរឿងនេះផង។ព្រោះលោកថាវាអយុត្តិធម៌ចំពោះលោកណាស់ទាំងដែលលោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។សង្ឃឹមថាឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបនិងចៅក្រមស៊ើបសួរឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹងជួយស្វែងរកយុត្តិធម៌ចំពោះលោកនិងក្រុមគ្រួសារជាក់ជាមិនខានក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះ។

ជុំវិញករណីកើតហេតុខាងលើលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតលោកនិងឃ្លាំមើលតាមដានសកម្មភាពបន្តទៀតដែលសមាជិករបស់លោកត្រូវបានជនដៃដល់វាយក្បាលឲ្យបែកឈាមស្រោចខ្លួនលោកប្រធានសមាគមសង្ឃឹមថាឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបនិងចៅក្រមស៊ើបសួរឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកមានសុភវិនិច្ឆ័យនិងស្វែងរកយុត្តិធម៌ជូនដល់សមាជិករបស់គាត់បានជាក់ជាមិនខាន។









No comments