បើយោងតាម:លិខិតមួយច្បាប់ចុះថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤ អគ្គបញ្ជាការដ្ឋាន បានគោរពស្នេីសុំឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដេីម្បីផ្អាកមុខតំណែងនាយទាហានកងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន ១នាក់ គឺ វរសេនីយ៍ឯក ស ប៊ុនសឿង ។
អគ្គបញ្ជាការដ្ឋានបានរកឃេីញលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង ប្រព្រឹត្តខុសចំនួន ៣ គឺទី១ បានប្រេីប្រាស់កម្លាំងខុសបទបញ្ជា ទី២ យកឥទ្ធិពលនិងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួនទៅសម្លុតគំរាមកំហែងបំពានសិទ្ធិប្រជាពលរដ្ឋ និងទី៣ គឺប៉ុនប៉ងនាំមនុស្សមកសួរនាំនៅកងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងមិនមានបទល្មេីស ។
សូមបញ្ជាក់ថា លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង ជាអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាអោយ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធប្រេីហឹង្សាបណ្ដាលអោយពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យ ។ តុលាការបានផ្ដន្ទាទោសឈ្មោះ ស ប៊ុនសឿង ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ។ បេីតាមច្បាប់កងទ័ព គឺ ទាហានដែលត្រូវបានតុលាការផ្ដន្ទាទោសរួចហើយ មិនអាចរក្សានូវក្របខ័ណ្ឌបានទេ គឺនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌកងទ័ពតែម្ដ។ ប៉ុន្តែ ករណីលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង គឺពិសេសខុសគេ ចេញពីពន្ធនាគារមកវិញ បានធ្វើមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនថែមទៀត ។
ឥលូវលេីកនេះ មហាជនកំពុងបេីកភ្នែកធំៗមេីលមុខអ្នករត់ការអន្តរាគមន៍ ការពារមន្ត្រីពាលពាក់ស័ក្តិ៥ ស ប៊ុនសឿង តេីគេចេញមុខអន្តរាគមន៍បែបណា ?
No comments:
Post a Comment