បង្ក្រាបមុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់រួមទាំងវត្ថុតាងមួយចំនួនធំផងត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាម ច្បាប់នៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ៖ ---------- - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

បង្ក្រាបមុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់រួមទាំងវត្ថុតាងមួយចំនួនធំផងត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាម ច្បាប់នៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ៖ ----------


បាត់ដំបង កាលពីថ្ងៃទី១៥និង១៦ ខែ ធ្នួ  ឆ្នាំ២០២៤ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯកសុខ និ មល ស្នងការរងផែនជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកនាំធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនជនសង័្សយចំនួន ០៣នាក់នៅ ក្នុងមូលដ្ឋានក្រុងបាត់ដំបង -ស្រុកថ្មគោលនិងខេត្តបន្ទាយមានជ័យក្នុងនោះគឺ៖ 

១-ឈ្មោះឆាយ កុសល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបា ត់ដំបង

២-ឈ្មោះ ចាន់ វណ្ណដា ភេទប្រុសអាយុ ១៨ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។

៣-ឈ្មោះ ចាន់ ម៉ារីណា ភេទស្រី អាយុ ២៥ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។

-វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ១០ថង់ ទម្ងន់ ២៥១១,៥៦ក្រាម (ថ្នាំសុទ្ធ) 

-ម៉ូតូចំនួន ០២គ្រឿង 

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់) 

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង


ពេលនេះសមត្ថកិច្ចបាននិងកំពុងចាត់ចែងរៀបចំសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្ត ទោសទៅតាមផ្លូវច្បាប់ហើយ៕




No comments:

Post a Comment

Pages