ភ្នំពេញ÷ម្ចាស់រថយន្តដឹកពងទាប្រាប់សមត្ថកិច្ចថា ពងទាដែលខ្លួនដឹកមកលក់នៅរាជធានីភ្នំពេញត្រូវបាននាំ ចូលតាមច្រកស្វាយអាង៉ោងស្ថិតក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ចម្ងល់ពីប្រជាពលរដ្ឋជាពិសេសសមត្ថកិច្ចនៅរាជធានីភ្នំពេញសួរថា តើហេតុអ្វីបានជាសមត្ថកិច្ចនៅច្រកព្រំដែនស្វាយអាង៉ោង នៅតែឃុបឃិយអនុញ្ញាតឲ្យក្មួយនាំពងទាចូលពីប្រទេសវៀតណាម?
ជាញយដងមកហើយដែលសមត្ថកិច្ចនៃអគ្គនាយកដ្ឋាននិងផលិតកម្មសត្វ ចាប់បានរថយន្តដឹកពងមាន់ពង,ទា មកពីប្រទេសវៀតណាមដោយនាំចូលតាមច្រកព្រំដែនស្វាយអាង៉ោង។ ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចនៅព្រំដែនមួយនេះនៅតែឃុបឃិតឲ្យឈ្មួញនាំចូលពងមាន់,ពងទាយ៉ាងដូច្នេះ? អាជ្ញាធរខេត្តព្រៃវែងគ្មានវិធានការចំពោះមន្ត្រីនៅច្រកព្រំដែននេះទេឬ?
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានពង្រាយកម្លាំងស្ទាក់ចាប់រថយន្តចំនួន២ គ្រឿង ដឹកស៊ុតមាន់ ៧៥ពាន់គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែងដោយខុសច្បាប់បម្រុងលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ។
ការស្ទាក់ចាប់រថយន្តនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នៅគោលដៅចំនួន២ផ្សេងគ្នានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ឱ្យដឹងពីក្រុមអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២ គ្រឿង ម៉ាក SSANGYONG ISTANA ដូចគ្នា។ ក្នុងនោះ រថយន្តទាំង ២ គ្រឿង ត្រូវបានកម្លាំងជំនាញឃាត់នៅខណ្ឌច្បារអំពៅ១គ្រឿង និងខណ្ឌដង្កោ១គ្រឿងព្រមទាំងដក ហូតបានស៊ុតមាន់ចំនួន ២៥០ ដុំស្មើ ៧៥ ០០០គ្រាប់។
បើតាមការឆ្លើយសារភាពពីម្ចាស់រថយន្តទាំង ២ គ្រឿង បានឲ្យដឹងថា ពួកគាត់បានបើករថយន្ត ម៉ាក សាំងយ៉ុង ដឹកស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយមិនមានលិខិតបញ្ជាក់អ្វីនោះឡើយ។
បច្ចុប្បន្ន មន្ត្រីជំនាញ បាននាំយកវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
No comments:
Post a Comment