ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពឹងអាងទៅលើអាជ្ញាធរមូលដ្ឋានជាពិសេសថ្នាក់ស្រុកថានឹងដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានឆាប់រហ័ស ប៉ុន្តែជាក់ស្ដែងចៅហ្វាយ ស្រុកទឹកឈូរខេត្តកំពត មើលទៅហាក់ដូចជារវល់ខ្លាំងណាស់បានជាមិនព្រមចំណាយពេលវេលាខ្លះដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដែលដាក់ពាក្យប្ដឹង
ជាយូរខែមកហើយ រឿងទំនាស់ដីខ្លីនោះ។ នៅពេលដែលបញ្ហាកាន់តែយូរប្រជាពលរដ្ឋបែរជាមិនខឹងរឿងក្តីក្តាំជាមួយគ្នាបែរជាខឹងរឿងចៅហ្វាយស្រុកមិនប្រញាប់ដោះស្រាយបញ្ហាទៅវិញ។
លោក អ៉ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូរ ខេត្ត កំពត អ្នកសារព័ត៌មានទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល ខណៈលេខមួយខ្សែទៀតទូរសព្ទមិនចូលតែម្ដង។ តើលោកចៅហ្វាយស្រុក មានចាំការប្ដេជ្ញាចិត្តរបស់លោកនៅចំពោះមុខលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតនិងមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ជាច្រើនរូបកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ដែរឬទេ?។ កាលនោះលោកប្ដេជ្ញាថា «ក្រោយ ពេលចូលកាន់តំណែង លោកនឹងខិតខំប្រឹងប្រែងក្នុងការបញ្ចប់ជម្លោះដីធ្លី និងបញ្ហានានាដែលនៅសេស សល់ ធ្វើយ៉ាងណាផ្តល់ទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូរ។ ម្យ៉ាងទៀតលោកនឹងខិតខំប្រឹងប្រែងអនុវត្តន៍បទបញ្ជានានា ការណែនាំរបស់ អភិបាលខេត្ត ក៏ដូចជាដាក់ចេញផែនការផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងកៀគរអ្នកវិនិយោគមកអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចម្រើនទៅមុខបន្តទៀត»។
តើលោកនឹងទទួលខុសត្រូវបែបណា ចំពោះអភិបាល ខេត្តកំពត ថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងប្រជាជននៅក្នុងមូលដ្ឋានដែលលោកបានកំពុងតែដឹកនាំ ព្រោះប្រជាជនបានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលស្រុកទឹកឈូរអស់ជាច្រើនថ្ងៃ ច្រើនខែមកហើយ ពោលគឺតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ ហើយមន្ត្រីរបស់លោកបានបោះត្រាចូលលេខ០១៥ នៅថ្ងៃទី២០ ខែ៣ ឆ្នាំ២០២៤ ប៉ុន្តែមិនឃើញខាងមន្ត្រីជំនាញរបស់លោកកោះហៅម្ចាស់ដើមបណ្ដឹងនិងភាគីពាក់ព័ន្ធទៅចូលរួមដោះស្រាយនៅឡើយនោះទេ។ តើនេះជារបៀបដឹកនាំការងាររបស់លោកនិងមន្ត្រីរបស់លោកនៅក្នុងរដ្ឋបាលស្រុកទឹកឈូរឬយ៉ាងណា សូមលោកជួយបំភ្លឺផង?
ប្រជាពលរដ្ឋក៏ផ្ញើសារជូនទៅ លោកអភិបាលខេត្តកំពតជួយពិនិត្យមើលករណីចៅហ្វាយស្រុកទឹកឈូ នេះផងពីព្រោះមើលទៅដូចជាមមាញឹកខ្លាំងណាស់ ដែលមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ នៅគ្រាដែលលោកអភិបាលខេត្តធ្វើការពេញៗមួយថ្ងៃ ជាពិសេសការចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋដោយផ្ទាល់។ ការមិនលើកទូរសព្ទអ្នក កាសែតឬពីប្រជាពលរដ្ឋគឺជាទង្វើមួយដែលមើលស្រាលចំពោះបញ្ហានិងចំពោះប្រជាពលរដ្ឋ៕
![]() |
No comments:
Post a Comment