អភិបាលខេត្តកណ្តាល ចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះអន្តរជាតិថ្មី និង ដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អភិបាលខេត្តកណ្តាល ចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះអន្តរជាតិថ្មី និង ដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀង

 

កណ្ដាល :ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យដោះស្រាយបញ្ហាការជន់លិចដោយទឹកភ្លៀង នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នាឱកាសចុះពិនិត្យនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ផ្ទួនៗគ្នា បានធ្វើឱ្យទឹកជន់លិច និងហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធ្វើឱ្យប៉ះពាល់ដល់ល្បឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនេះ។ ឯកឧត្តម បន្តថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ មានយន្តហោះខ្នាតអន្តរជាតិនឹងហោះហើរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមគង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដាយបញ្ចៀសនូវចរន្តទឹក កុំឱ្យបុកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះ ផងដែរ៕

 (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល )

No comments:

Post a Comment

Pages