(កំពង់ចាម) ៖ ទីតាំងបនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល នៅចំនុចចំការចេក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពលរដ្ឋសរសើរថា : សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់បានល្អ។
ប្រជាពរដ្ឋនៅម្តុំទីតាំងសង្វៀនមាន់ជល់ខាងលើពួកគាត់លើកឡើងថា ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនខានដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកផ្សងសំណាងបន្តទៀត។
ប្រជាពលរដ្ឋដដែលស្នើរសុំលោក លោក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ គួរតែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះផង ដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋសង្ឃឹមថាលោក លោក ឯម កុសល ស្នងការខេត្តកំពង់ចាមគួរតែចាត់មន្រ្តីជំនាញចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
No comments:
Post a Comment