សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ខេត្តក្រចេះ ) យុវតីវ័យក្មេង អាយុទើបតែ១៧ឆ្នាំម្នាក់ បានរត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយបានអះអាងថាឱពុកចុងរបស់ខ្លួន ដែលជាមន្រ្តីយោធា បានចាប់រំលោភនាង។

ដោយ :www.phally-news.com

 


ខេត្តក្រចេះ ) យុវតីវ័យក្មេង អាយុទើបតែ១៧ឆ្នាំម្នាក់ បានរត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយបានអះអាងថាឱពុកចុងរបស់ខ្លួន ដែលជាមន្រ្តីយោធា បានចាប់រំលោភនាង។ 

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ បានចាប់ឃាត់ខ្លួនបុរសជា ឪពុកចុង និងជាមន្ត្រីយោធារូបនោះភ្លាមៗ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីយុវត្តីរងគ្រោះរួចមក កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានចុះទៅឃាត់ខ្លួន ជនសង្ស័យភ្លាមៗនៅហ្និងកន្លែងកេីតហេតុ។

ជនសង្ស័យមាន ឈ្មោះ សំ ហេង អាយុ៥០ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលជាមន្រ្តីយោធានៅការិយាល័យទី២ នៃកងទ័ពជើងគោក។ 

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ជនសង្ស័យ ជាមន្រ្ដីយោធាជាន់ខ្ពស់ម្នាក់នៅការិយាល័យទី២ នៃកងទ័ពជើងគោក និងជាមនុស្សមានមុខមាត់ក្នុងសង្គមនិងគេផងដែរនជា ពិសេសនៅក្នុងក្រុងក្រចេះនេះតែម្តង គឺមានគេស្គាល់ច្រើន ប៉ុន្តែបែរជាមកប្រព្រឹត្តរឿងដែលសង្គមស្អប់ខ្ពើមបែបនេះទៅវិញ។ 

ទោះយ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ និងចាត់ការបន្តតាមនីតិវិធីច្បាប់់៕


No comments