សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

Suzuki សម្រេចកិច្ចព្រមព្រៀងជាមួយ Dorna ក្នុងការចាកចេញពីព្រឹត្តិការណ៍ MotoGP

ដោយ :www.phally-news.com

 (ស៊ីហ្សូកា)៖ ក្រុមហ៊ុន Suzuki នឹងចាកចេញពីព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP នៅពេលចប់រដូវកាលនេះ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្សព្វផ្សាយ Dorna។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផលិតយានយន្តជប៉ុន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២២។

«Suzuki Motor Corporation និងក្រុមហ៊ុន Dorna បានសម្រេចកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការចូលរួមរបស់ក្រុមហ៊ុន Suzuki នៅក្នុងព្រឹត្តិការណ៍ MotoGP នៅពេលចប់រដូវកាលឆ្នាំ២០២២ នេះ»។ នេះបើតាមក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតនៃការដោះស្រាយណាមួយ ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុឡើយ។

ក្រុមហ៊ុនផលិតយានយន្តជប៉ុនមួយនេះ បានប្រកាសកាលពីខែឧសភាថា ខ្លួនចង់ចាកចេញពីព្រឹត្តិការណ៍ MotoGP បើទោះបីជាកាលពីពេលមុន បានប្តេជ្ញាចិត្តបន្តដល់ឆ្នាំ២០២៦ ក៏ដោយ ប៉ុន្តែក្រុមហ៊ុន Dorna បានលើកឡើងថា ក្រុមហ៊ុន Suzuki មិនអាចធ្វើការសម្រេចចិត្តដោយឯកតោភាគីនោះទេ។

ប្រធានក្រុមហ៊ុន Suzuki លោក Toshihiro Suzuki បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តចាកចេញពី MotoGP គឺដោយសារតែ «តម្រូវការដើម្បីបែងចែកធនធានឡើងវិញ លើគំនិតផ្តួចផ្តើមផ្សេងទៀត សម្រាប់និរន្តរភាព»

No comments