សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

តើលោក ដា ចំរើន អធិការក្រុងសៀមរាបអាចបន្តចុះបង្ក្រាបទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញបង្កប់ក្នុងអាហារដ្ឋាន(ហេង លី 778)កំពង់ធ្វើព្យុះភ្លៀង ដែររឺទេដើម្បីអនាគតបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន!!

ដោយ :www.phally-news.com




ផ្សាយ​ចេញ​ថ្ងៃ​ទី២៨.០៨.២០២២ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបកំពុងមានការព្រួយបារម្មណ៍និងរិះគន់យ៉ាងខ្លាំងគណៈពេលវត្តមានល្បែងស៊ីសងជល់មាន់អនឡាញរីកដូចផ្សិតបង្កប់ក្នុងអាហារដ្ឋាន(ហេង លី 778)កំពង់ធ្វើព្យុះភ្លៀងស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បែជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប??តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផង។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងក្រុងសៀមរាបក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងមូលហាក់បីដូចជាមិនបញ្ចេញសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតក្នុងក្រុងសៀមរាបទាល់តែសោះ។


តើអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបគិតយ៉ាងណារាល់ បទល្មើសល្បែងសុីសងក្នុងមូលដ្ឋានរីកផ្សិតឬក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាភ្នាល់លុយរាប់លានយ៉ាងអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។


ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន{ផល្លីញូវ}ប្រចាំខេត្តសៀមរាបបានបន្តចុះផ្តិតរូបភាពជាបន្តបន្ទាប់ក្នុងក្រុងសៀមរាបដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌មានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសៀមរាបការដូចក្នុងខេត្តសៀមរាបទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងសៀមរាបមិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។


ពលរដ្ឋក្នុងមូលដ្ឋានក្រុងសៀមរាបទាំងមូលបានសំណូមពរលោក ដា ចំរើន អធិការក្រុងសៀមរាប ម្ដងហើយម្ដងទៀត តែលោកអធិការរូបនេះហាក់បីដូចជាមិនអើតពើរដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងក្នុងដែលរបស់ខ្លួនទាល់តែសោះឬក៏អធិការមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំងបាយ។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់សកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។


អង្គភាពសារព័ត៌មាន{ផល្លីញូវ}យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយល្បែង។


ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាលោកទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបនិងបង្ក្រាបបានជាក់ជាខាងក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទំនាក់ទំនងព័ត៌មាន 095441817


No comments