អាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួន









អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង​ នៅថ្ងៃទី០៩ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង១៦:៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំរៀង ខេត្តបាត់ដំបង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅក្នុងភូមិអូរចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង  បានធ្វើការចាប់ខ្លួនជនសង្ស័យ ០២នាក់

ឈ្មោះ មុត បូណា ហៅ សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិកំប្រង់ ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ។

ឈ្មោះ ហួរ ហាក់លីន ហៅ​ ឧត្តម ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិប៉ោយយុង ឃុំតាពូង ស្រុក ថ្មគោល ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យក

១, ម្ស៉ៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក ១១ កញ្ចប់ ទម្ងន់ ១១០៧,៥២ ក្រាម (ថ្លឹងទាំងសំបក)

២, ទូរស័ព្ទ ០២ គ្រឿង

៣, រថយន្ត ០១ គ្រឿង

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងចាត់ការ បន្ដតាមនីតិវិធី 

ទំនាក់ទំនងព័ត៌មាន ០៩៥៤៤១៨១៧

No comments:

Post a Comment

Pages