សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អធិការរង ផ្នែកគ្រឿងញៀនស្រុកទ្រាំងចាប់បានជនល្មើសហើយដោះលែងវិញយកលុយ១៥០០ដុល្លា

ដោយ :www.phally-news.com



ខេត្តតាកែវ ៖ ឮថាកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៤និង០០នាទី កម្លាំងប្រចាំការនៅគោលដៅគាល់ស្ពានខាងលិចភ្នំសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ 

ប្រភពច្បាស់ការមួយបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានស្គាល់ឈ្មោះ ឡុង ហាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធនិងគ្រឿងញៀនខុសច្បាប់។ ដោយឡែកជនសង្ស័យម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះមិនមានជាប់ពាក់ព័ន្ធសមត្ថកិច្ចក៏បានដោះលែងវិញភ្លាមៗ។ ប្រភពដដែលបានបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យ ប្រពន្ធគាត់បានរត់រកលុយអ្នកជិតខាងទាំងយប់យកទៅឲ្យលោក ប៉ាត ម៉ាត អធិការរងទទួលបន្ទុកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីដោះលែងប្តីខ្លួនមកផ្ទះវិញទីបំផុតជនសង្ស័យចាប់តាមដីកាត្រូវដោះលែងនៅម៉ោង១១ថ្ងៃត្រង់ទី១៣ហើយលុយ១៥០០លោកប៉ាតម៉ាតយកជាថ្នូរនិងការលុបដីការចាប់ខ្លូនរបស់សាលាដំបូងខេត្តតាកែវ។



 ជុំវិញករណីខាងលើនេះ លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមរយៈការហៅទូរស័ព្ទថា កម្លាំងប្រចាំការគោលដៅគាល់ស្ពានខាងលិចភ្នំសន្លុង ស្រុកទ្រាំង ពិតជាបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់មែននៅយប់ថ្ងៃទី១២ តែចាប់ច្រឡំ មិនមែនជនសង្ស័យឈ្មោះ ឡុង ហាក់ ដែលមានដីកាតាមចាប់ខ្លួននោះទេ ហើយក៏បិទទូរស័ព្ទទៅ។  

មហាជនមានចម្ងល់ថា បើប៉ូលីស ចាប់ច្រឡំហេតុអ្វីបានជាប្រពន្ធជនសង្ស័យឈ្មោះ ឡុង ហាក់ រត់រកលុយទាំងយប់ផ្អើលអ្នកស្រុក អ្នកភូមិយកទៅអធិការដ្ឋាន ។ 

ទំនាក់ទំនងព័ត៌មាន 095441817

No comments