អាជីវករ ១១គ្រួសារ អាស្រ័យផល លើដីសាធារណៈផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សំណូមពរឲ្យអាជ្ញាធរស្រុក ជួយសម្រួលឱ្យពួកគាត់បន្តអាស្រ័យផលបន្តទៀត!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អាជីវករ ១១គ្រួសារ អាស្រ័យផល លើដីសាធារណៈផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សំណូមពរឲ្យអាជ្ញាធរស្រុក ជួយសម្រួលឱ្យពួកគាត់បន្តអាស្រ័យផលបន្តទៀត!!!




ថ្ងៃ​ពុធ, 31 ខែ​សីហា 2022 1:36 ល្ងាច

ខេត្តតាកែវ ៖ យ៉ាងហោចណាស់មានក្រុមអាជីវករ១១គ្រួសារដែលប្រកបរបរលក់ដូរ បន្លែ ផ្លែឈើ បន្តិចបន្តួចគ្រាន់បានកម្រៃចិញ្ចឹមឆ្នាំងបានរាប់សិបឆ្នាំមកហើយ ត្រូវបានអាជ្ញាធរស្រុកបាទីកោះហៅជាច្រើនលើកច្រើនសារទៅសាលាស្រុកបង្ខំពួកគាត់រុះរើតូបចេញពីបរិវេណបេនឡានខាងជើងផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។




លោកយាយ ងី យឿន ដែលមានអាយុ៨០ឆ្នាំទៅហើយបានរៀបរាប់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ចាប់តាំងពីមានផ្សារសំរោងយោង គាត់បានមកចាប់ទីដីជាយខាងលិចបេនឡានផ្សារ ដែលជាដីរដ្ឋលក់ដូរបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងបាយ ស្រាប់តែពេលនេះអាជ្ញាធរស្រុកបានឲ្យពួកគាត់រុះរើតូចចេញ ទាំងដែលមិនមានហេតុផលច្បាស់លាស់សម្រាប់ពួកគាត់សោះ។

ដោយឡែកលោកស្រី មុំ លីន ក៏បានបញ្ជាក់ថា លោក មេឃុំត្រពាំងសាប ឈ្មោះ ពេជ្រ សារ៉ា ហៅកែវ បានមកគម្រាមពួកគាត់ត្រូវតែរុះរើតូបចេញ មិនចឹងអាជ្ញាធរនិងចាត់វិធានការណ៍រុះរើដោយផ្ទាល់។

ក្រុមអាជីវករដែលប្រឈមនិងការណ្តេញចេញផ្សេងទៀតលើកឡើងដែរថា បើរដ្ឋត្រូវការកន្លែងនេះសម្រាប់អភិវឌ្ឍគម្រោងណាមួយ គួរណាស់អនុវត្តឲ្យស្មើភាពគ្នាក្នុងទីតាំងបេនឡាននេះ មិនមែនមកដេញពួកគាត់តែ១១គ្រួសារចឹងទេ ម្យ៉ាងទីធ្លាបេនឡាននេះ សិងតែបាត់រូបរាងទៅហើយ ម៉េចបានមើលមិនឃើញ ឃើញអីតែបួនដប់តូបដែលនៅជាយខាងលិចទៅវិញ។ ពួកគាត់បន្ថែមថា អាជ្ញាធរដេញពួកគាត់ចេញ ដើម្បីយកទីតាំងនេះឲ្យអ្នកមានលុយ ព្រោះមេឃុំត្រពាំងសាបថា ដីនេះមានប្លង់អស់ហើយ។

ជុំវិញការលើកឡើងខាងលើ លោក ជេព្រ សារ៉ា មេឃុំត្រពាំងសាបតាមរយៈការហៅទូរស័ព្ទចូលបានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ពិតជាបានស្នើសុំឲ្យម្ចាស់តូបមួយរុះរើចេញមែន ព្រោះជាចំណីផ្លូវដែលត្រូវឈ្វាលធ្វើផ្លូវកោងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដោយឡែកតូបផ្សេងៗទៀតដែលកំពុងប្រកបមុខរបរលក់ដូរនោះគឺមិនមានផែនការឲ្យរុះរើនោះទេ។ លោកមេឃុំបញ្ជាក់ថា ដីដែលកាត់ឈ្វាលប៉ះពាល់តូបអាជីវករនេះ ប្រសិនបើជាថ្ងៃមុខមិនមានចរាចរគាត់អាចសង់រោងបោះតង់លក់វិញបានមិនអីទេ សំខាន់ពេលនេះត្រូវឲ្យខាងមន្ទីរសាធរណៈការគេអនុវត្តតាមប្លង់ផ្លូវគេសិន៕

ទំនាក់ទំនងព័ត៌មាន 095441817

No comments:

Post a Comment

Pages