ខេត្តបាត់ដំបង៖ ក្រោយប្រទះឃើញរថយន្តដឹកទំនិញសំពីងសំពោងចូលឃ្លាំងមួយកន្លែងក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោង ក្រុងបាត់ដំបងដែលសង្ស័យជាទំនិញខុសច្បាប់ នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់អោយកម្លាំងគណៈបញ្ជាការកងឯកភាពក្រុង រួមជាមួយមន្ត្រីគយ និងរដ្ឋាករតំបន់( ចល័ត )ចុះធ្វើការពិនិត្យឆែកឆេរជាក់ស្តែង។
ក្នុងការអនុវត្តជាក់ស្តែងនេះដែរភ្លាមៗកម្លាំងចម្រុះមិនបានឃាត់ខ្លួនអ្នកពាក់ព័ន្ធទេ ប៉ុន្តែបានស្នើដល់ម្ចាស់ទំនិញសហការជាមួយដោយនាំយកទំនិញទាំងអស់ខាងលើទៅកាន់ទីស្នាក់ការមន្ត្រីគយ និងរដ្ឋាករតំបន់ ( ចល័ត ) ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ថាទំនិញដែលដឹកជញ្ជូននាំចូលនេះបានបង់ពន្ឋប៉ុន្មាភាគរយ ឬក៏មិនបានបង់ពន្ធទាំងស្រុង។
ច្ចចុះប្រតិបត្តិការជាក់ស្តែងនេះដែរមន្ត្រីជំនាញបានរកឃើញទំនិញដែលសង្ស័យគេចវេសមិនបង់ពន្ធជូនរដ្ឋនេះរួមមាន: ,ប៊ីចេង ម៉ាក ANKEE ចំនួន ៦០ការ៉ុង, ស្ករដូងចំនួន ៣០កេះ, បារី តិចសាសចំនួន ១៦០កេះ, បារីអូរីសចំនួន ៥០កេះ, ដែកញ៉ូមចំនួន ១០៤ដុំ, ប៊ីយែរ បាត់វ៉ៃស័រចំនួន ១០០កេះ និងកាហ្វេគ្រាប់ចំនួន ៣០បាវ។ជាមួយករណីនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងបណ្តាញសង្គមfacebookផ្ទាល់ខ្លួនដោយបានក្រើនរម្លឹកទៅដល់បណ្តាអ្នករកស៊ីទាំងអស់សូមឲ្យចូលរួមបង់ពន្ធឲ្យបានត្រឹមត្រូវកុំគេចវេស ជាងនេះទៀតបានសង្កត់ធ្ងន់ដល់មន្ត្រីគយផងដែរសូមកុំរឹងត្រគាកស្តូកពេក។
No comments:
Post a Comment