ខេតតាកែវ ៖ ស្របពេលដែលរាជរដ្ឋាភិបាលបើកយុទ្ធនាការជាថ្មីបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ប្រជាពលរដ្ឋស្រុកអង្គរបូរីបានស្នើទៅលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានវិធានការទៅលើទីតាំងជល់មាន់របស់លោក សឿន ដែលមានទីតាំងនៅភូមិត្រពាំងរការ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវផង។
ប្រជាពលរដ្ឋលើកឡើងថា ទីតាំងជល់មាន់របស់លោក សឿន នេះ បើកលេងជារាងរាល់ថ្ងៃដែលមានក្រុមអ្នកញៀនល្បែងប្រភេទនេះមកលេងហ៊ោរកញ្ច្រៀវកងរំពងមិនរំខាន់ដល់អាជ្ញាធរបន្តិចសោះឡើយ។ ពលរដ្ឋបន្តថា ប៉ូលីសស្រុកអង្គរបូរីដូចជាត្រូវថ្នាំសណ្តំរបស់លោក សឿន ដែលជាម្ចាស់ទីតាំងជល់មាន់នេះអញ្ចឹង ព្រោះមិនមានការបង្ក្រាបនោះទេ រាប់ចាប់ពីប៉ូលីសប៉ុស្តិ៍ លោកអធិការនគរបាលចាស់ រហូតដល់លោកអធិការនគរបាលថ្មីមកកាន់ដំណែង ក៏លោកសឿននេះសែនព្រេនត្រូវដែរ។ ហើយបើមិនមានការបង្ក្រាបនោះទេ ច្បាស់ណាស់អសន្តិសុខក្នុងភូមិ ស្រុកពួកគាត់នៅតែជាក្តីបារម្មដដែល។
ជាថ្មីម្តងទៀតពលរដ្ឋសំណូមពរ ក៏ដូចជារង់ចាំមើលចំណាត់ការពីលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ តើអាចបង្ក្រាបទីតាំងជល់មាន់លោក សឿន នេះបានដែរឬទេ ខណៈបូលីសស្រុកអង្គរបូរីដូចជាគេសែនព្រេនត្រូវអស់ហើយ៕
No comments:
Post a Comment