ពលរដ្ឋដាក់សង្ស័យថា៖ទីតាំងល្បែងសុីសងយូគីស្ទូចក្នុងភូមិអរិយក្សត្រជាឆ្នាំបាយរបស់លោក មួន រដ្ឋា អធិការស្រុកល្វាឯមពលរដ្ឋសំណូមពរលោក កន សុខកាយ អភិបាលស្រុកជួយបង្ក្រាបផង!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ពលរដ្ឋដាក់សង្ស័យថា៖ទីតាំងល្បែងសុីសងយូគីស្ទូចក្នុងភូមិអរិយក្សត្រជាឆ្នាំបាយរបស់លោក មួន រដ្ឋា អធិការស្រុកល្វាឯមពលរដ្ឋសំណូមពរលោក កន សុខកាយ អភិបាលស្រុកជួយបង្ក្រាបផង!!!


ស្រុកល្វាឯម៖ចេញផ្សាយថ្ងៃទី១៥.០៩.២០២២ ទីតាំងបើកលេងល្បែងប្រភេទ{យូគីស្ទូច}ដាក់លុយរាប់លានរៀលកំពុងធ្វើព្យុះធ្វើភ្លៀងនិងគំរាមដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលមានទីតាំងជាប់{កំពង់ចម្លងអរិយក្សត្រ}ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងនិងសង្ស័យថាល្បែងសុីសងមួយកន្លែងនេះប្រហែលជាសសៃឈាមនិងជាឆ្នាំងបាយរបស់អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានស្រុកល្វាឯមហើយមើលទៅទើបមន្រ្តីមានសមត្ថកិច្ចស្រុកល្វាឯមដឹកនាំដោយលោក មួន រដ្ឋា អធិការស្រុកល្វាឯម បែរជាលោកអធិការរូបនេះហាក់បីជាដូចជាព្រងើយមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបបន្តិចសោះ{ពោល}មិនដូចលោក ហេង សុផល អធិការស្រុកមុនទេ។បើ

តាមប្រភពពីពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះបានលួចខ្សឹបនិងបង្ហើបប្រាប់អង្គភាពសារព័ត៌មាន(ផល្លីញូវ)អោយដឹងថា៖ទីតាំងល្បែងស៊ីសងមួយកន្លែងនេះចាប់ផ្តើមលេងពី{ម៉ោង៤រសៀលទល់យប់បានឈប់}អាចឈរជើងបានដោយសព្វថ្ងៃដោយសារតែម្ចាស់បនល្បែងដែលមានខ្នងបង្អែកដ៏រឹងមាំ ហើយម្ចាស់ទីតាំងមួយកន្លែងនេះបានរត់ការអាំងប៉ាវជូនមន្ត្រីពាក់ពន្ធ័ពីថ្នាក់មូលដ្ឋានដូចជា៖លោករងប៉ុស្តិ៍និងលោកមេប៉ុស្តិ៍ និងលោកអធិការស្រុកនិងប៉េអឹមស្រុកទើបធ្វើអោយម្ចាស់ទីតាំងបើកលេងល្បែងសុីមួយកន្លែងនេះមានរិទ្ធិអំណាចបើកលេងបានរាល់ថ្ងៃដោយមិនមានមន្ត្រីពាក់ពន្ធ័ណាម្នាក់ហ៊ានចេញមុខបង្ក្រាបនោះទេ។

ពលរដ្ឋជាច្រើនក្នុងមូលដ្ឋានស្រុកល្វាឯមកំពុងអស់ជំនឿរនិងបាត់បង់ទំនុកចិត្តទៅលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកល្វាឯមហើយរិះគន់ចំៗថា៖លោក មួន រដ្ឋា ទើបមកកាន់ដំណែងជាអធិការស្រុកល្វាឯម ហាក់បីដូចជាមិនយកចិត្តទុកក្នុងការបញ្ចេញសកម្មភាពចុះទប់ស្កាត់រាល់ល្បែងសុីសងខុសច្បាប់ក្នុងដែនរបស់ខ្លួនទាល់តែសោះរឺក៏មានការបើកភ្លើងខៀវជាប្រពន្ធ័ទៅហើយ។តើអោយពលរដ្ឋក្នុងមូលដ្ឋានទៅរំពឹងអ្វីទៀតបើមន្ត្រីមានអំណាចក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រពន្ធ័ទៅហើយ។ទង្វើរនេះហើយធ្វើពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកំពុងរងទុក្ខវេនានិងផ្តល់ភាពក្តៅក្រហាយធ្វើអោយគ្រួសារពួកគាត់បែកបាក់និងកើតហឹង្សារគ្រួសារដោយសារតែល្បែងសុីសងនិងមិនមានការទប់ស្កាត់យកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់។

ពលរដ្ឋសង្ឃឹមថា៖លោក កន សុខកាយ អភិបាលស្រុកល្វាឯមដល់ឆ្នើមនិងមានប្រជាប្រិយភាពខ្ពស់ក្នុងស្រុកល្វាឯមនិងចាត់មន្ត្រីជំនាញគណៈបញ្ជារការឯកស្រុកចុះពិនិត្យនិងទប់ស្កាត់ធ្វើបង្ក្រាបទីតាំងបើកលេងល្បែងសុីសងប្រភេទ(យូគីស្ទូចភ្នាល់លុយគ្នារាប់លាន)កំពុងផ្តល់ភាពក្តៅក្រហាយដល់ពលរដ្ឋស្លូតត្រង់បានជាក់ជាមិនខាន។ចៀសវាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើលោកអភិបាលស្រុកនិងលោកអធិការស្រុកមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីទទួលរៀបសក្ការៈ។

ជាពិសេសបងប្អូនប្រជាពលរដ្ឋសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្តាល ពលរដ្ឋតែងឃើញលោកស្នងការរូបនេះតែងតែចុះបង្ក្រាបរាប់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងសកម្មជានិច្ច។លោកស្នងការតែងតែផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងដើម្បីបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-ចោលគាផ្ទះជាពិសេសហិង្សាក្នុងគ្រួសារជាដើម។ពលរដ្ឋសង្ឃឹមនិងយ៉ាងមុតមាំថាលោកស្នងការនិងបញ្ជាកម្លាំងបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះបានចាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ដល់ម៉ឺងម៉ាត់។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!។095441817


No comments:

Post a Comment

Pages