តើពិតទេ អធិការរង ខណ្ឌដូនពេញ លោក សុីវ សារិទ្ធ ទទួលផែនការងារព្រហ្មទណ្ឌ ចាប់ពលរដ្ឋទាំងពលរដ្ឋមិនបានធ្វើខុស - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

តើពិតទេ អធិការរង ខណ្ឌដូនពេញ លោក សុីវ សារិទ្ធ ទទួលផែនការងារព្រហ្មទណ្ឌ ចាប់ពលរដ្ឋទាំងពលរដ្ឋមិនបានធ្វើខុស


យោងតាមប្រភពវីដេអូបែកធ្លាយ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលសារព័ត៌មានយើងទើបទទួលបាន បានឲ្យដឹងថា លោក សុីវ សារិទ្ធ អធិការរង ខណ្ឌដូនពេញ ទទួលផែនការងារព្រហ្មទណ្ឌ បានចាប់ពលរដ្ឋ ទាំងពលរដ្ឋរូបនោះ មិនបានធ្វើអ្វីខុស។

ប្រភពបន្តទៀតថា៖ ទោះបីជាមានការអះអាងពីបុគ្គលជនរងគ្រោះ បានប្រាប់ ទៅសមត្ថកិច្ចថា ជនសង្ស័យមិនមានអ្វីពាក់ព័ន្ធ ក៏លោកអធិការរង រូបនេះ នៅតែមិនព្រមដោះលែងដែរ។

ប្រភពពីប្រពន្ធជនសង្ស័យ ដែលត្រូវបាន លោក សុីវ សារិទ្ធ អធិការរង ខណ្ឌដូនពេញ ទទួលផែនការងារព្រហ្មទណ្ឌ ចាប់ខ្លួន បានលើកឡើងថា «អធិការរង ខណ្ឌដូនពេញ លោក សុីវ សារិទ្ធ មិនឲ្យដោះលែងទេ ព្រោះខ្លាចមានការប្តឹងបក មិនតែប៉ុណ្ណោះអធិការរង រូបនេះ បានហាមមិនឱ្យ និយាយអ្វីទាំងអស់»។

ជុំវិញករណីខាងលើនេះ ក្រុមការងារសារព័ត៌មានយើង បានសុំការបំភ្លឺពីលោក សុីវ សារិទ្ធ អធិការរង ខណ្ឌដូនពេញ ដែលទទួលផែនការងារព្រហ្មទណ្ឌ ដែលលោកអធិការរូបនេះ មិនមានការបំភ្លឺតាមចម្ងល់របស់អ្នកសារព័ត៌មានយើងនោះទេ ពោលគឺ៖ សួរគោ ឆ្លើយក្របី រតិរដុប ពីលិចទៅកើត ពីកើតទៅលិច។

មហាជនជាច្រើនសូមអំពាវនាវទទូចស្នើសុំដ៏ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ករណីខាងលើនេះផង ជៀសវាងមានមន្ត្រីខិលខូច ប្រើអំណាចធ្វើបាបរាស្រ្ត។




No comments:

Post a Comment

Pages