សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ ជាច្រើនកន្លែង កំពុងធ្វើព្យុះធ្វើភ្លៀង ក្នុងស្រុកថ្មគោល អាជ្ញាធរមិនហ៊ានបង្ក្រាប!!!

ដោយ :www.phally-news.com


ខេត្តបាត់ដំបង៖ ពលរដ្ឋរស់នៅក្នុងស្រុកថ្មគោល កំពុងមានការព្រួយបារម្មណ៍និងរិះគន់យ៉ាងខ្លាំងគណៈពេលវត្តមានទីតាំងបើក{ជល់មាន់អនឡាញ}ជាច្រើនកន្លែង កំពុងបើកដំណើរការដោយសេរី មិនខ្វល់ពីអាជ្ញាធរបង្ក្រាបឡើយ។ ជាក់ស្តែងទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញបង្កប់ក្នុង(ក្លិបបាល់ទះ ជ្រៃ)តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់បាត់ដំបង ក្បែរវិទ្យាល័យ ជ្រៃ។

  បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប?តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផងនោះ?


ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកថ្មគោល ជាពិសេស លោក សេង លុច អធិការស្រុកថ្មគោល ជាមន្ត្រីពាក់ព័ន្ធទាំងមូល ហាក់បីដូចជាមិនបញ្ចេញសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតទាល់តែសោះ។

ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន(ផល្លីញូវ)បានចុះផ្តិតរូបភាពដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌មានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្រុកថ្មគោល ទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកថ្មគោល មិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋក្នុងមូលដ្ឋាន បានសំណូមពរលោក សេង លុច អធិការស្រុកថ្មគោល ម្ដងហើយម្ដងទៀត តែលោកអធិការរូបនេះហាក់បីដូចជាមិនអើតពើរដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាល់តែសោះឬក៏អធិការមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំងបាយ?

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកថ្មគោល ភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជៀសកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មាន(ផល្លីញូវ)យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយសារល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថា៖ឯកឧត្តម សុខ លូ  អភិបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកថ្មគោលផង និងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។
ទំនាក់ទំំនង 095441817

No comments