សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

បែកធ្លាយផ្លូវសារធារណះរបស់រដ្ឋមានទទឹង២ម៉ែត្រកន្លះនិងបណ្តោយទល់មាត់ទន្លេរមេគង្គត្រូវបានអ្នកមានអំណាចរំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន!!!

ដោយ :www.phally-news.com

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៨.១០.២០២២ 


ប្រភពពីពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះលួចខ្សឹបខ្សៀវទាំងភ័យខ្លាចប្រាប់គេហទំព័រ(ផល្លីញូស៍)ឲ្យដឹងថាមានអ្នកមានអំណាចម្នាក់កំពុងតែធ្វើរបងថ្មដ៏រឹងមាំបិទចំណីផ្លូវរបស់សាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមានការសម្របសម្រួលពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ អង្គភាព យើងបានចុះទៅដល់ទីតាំងជាក់ស្ដែងមានការធ្វើបិទផ្លូវពិតប្រាកដមែននិងបានផ្តិតរូបភាពចុះផ្សាយជូនជាដំណឹងដល់មន្ត្រីពាក់ព័ន្ធក្នុងសាលាស្រុកខ្សាច់កណ្ដាលនិងខេត្តកណ្ដាលដើម្បីជ្រាបជាព័ត៌មាន និង មានវិធារការទប់ស្កាត់ផងដែលមានទីតាំងផ្លូវចូលតាមស្ពានព្រែកថោង ជាប់ហ្នឹងមណ្ឌលកម្សាន្តមេគង្គ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល  នៅខាងមាត់ទន្លេរ។

ប្រភពបន្តថាអ្នកមានអំណាចម្នាក់ អាចបិតផ្លូវធ្វើរបងថ្មដ៏រឹងមាំរបស់ផ្លូវសាធារណៈបាន ដោយមានដោះដូរនិងសម្របសម្រួល បញ្ចុះបញ្ចូលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិព្រែកតាកូវ ជាថ្នូរនិងធ្វើផ្លូវ ប៉េតុងមួយខ្សែទទឹង២ម៉ែតបណ្តោយប្រវែង៦៥ ម៉ែត្រដើម្បីជាការលួងចិត្តដល់បងប្អូនប្រជាពលរដ្ឋកុំអោយរករឿងខ្លួន។

មានពលរដ្ឋម្នាក់មិនពេញចិត្តនិងទង្វើបែបនេះក៏បានបន្តថាក្នុងនាមជាប្រជាពលរដ្ឋមិនគួរណាហ៊ានអត្តនោម័តឃុបឃិតជាមួយអ្នកមានអំណាចដើម្បីតែប្រយោជន៍បន្តិចបន្តួចហ៊ានយកផ្លូវសាធារណៈរបស់រដ្ឋធ្វើការដោះដូរជាថ្នូរផ្លូវបេតុងមួយខ្សែទល់តែសោះក្នុងនាមជាប្រជាពលរដ្ឋហេតុអ្វីបានជាហ៊ានឃុបឃិតជាមួយអ្នកមានអំណាចហ៊ានដោះដូរផ្លូវរបស់រដ្ឋទៅវិញមិនខ្លាចញញើតនិងមន្ត្រីមានអំណាចក្នុងមូលដ្ឋានភូមិ/ឃុំ/ស្រុក/ក្នុងខេត្តកណ្តាលទាល់តែសោះពិតជាថ្លើមធំមែនឬក៏មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក/ខេត្ត រួចទៅហើយទើបបុគ្គលរូបនេះហ៊ានរៀបឥដ្ឋបិទផ្លូវបានដោយរលូនរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។

បើតាមការបញ្ជាក់ពីលោក អឿ សំអ៊ន មេឃុំព្រែកតាកូវបានប្រាប់គេហទំព័រ(ផល្លីញូស៍)យើងនាពេលល្ងាចេះឲ្យដឹងថាលោកមិនបានដឹងរឿងហ្នឹងទេលោកបានប្រាប់ថាដោយមានម្ចាស់ដីអ្នកមានអំណាចម្នាក់មានឈ្មោះ កែ. ណៃហ៊ួត បានទៅសម្របសម្រួលនិងជាមួយប្រជាពលរដ្ឋនិងជាថ្នូរចាក់ផ្លូវបេតុងមួយខ្សែប្រវែង៦៥ម៉ែត្រជូនប្រជាពលរដ្ឋដើម្បីការដោះដូរនិងសុំធ្វើការបិទផ្លូវមួយខ្សែដែលជាដីចំណីផ្លូវរបស់រដ្ឋជាប់ដីរបស់ខ្លួន ដែរមានទទឹង២ម៉ែត្រកន្លះ បណ្ដោយទល់និងទន្លេតែម្តង។

លោកមេឃុំបានបន្តប្រាប់ថាលោកបានដឹកកម្លាំងចុះពិនិត្យធ្វើការហាមឃាត់រើសរើវ៉ៃចោលជាពីរដងហើយតែម្ចាស់ផ្ទះនៅតែឌឺរឹងរូសព្យាយាមសម្រាប់សម្រួលជាមួយបងប្អូនប្រជាពលរដ្ឋមូលដ្ឋានដើម្បីដោះដូរធ្វើផ្លូវបេតុងមួយខ្សែដែលមានប្រវែង៦៥ ម៉ែត្រទទឹង២ម៉ែត្រតែគ្នាគាត់ហើយម្ចាស់ដីមួយនេះព្យាយាមមកសម្របសម្រួលឲ្យលោកចូលរួមផ្តិតមេដៃតែលោកបដិសេធថាមិនចូលរួមទេគឺជារឿងខុសច្បាប់អស់លោកធ្វើអីបានជាមួយប្រជាពលរដ្ឋធ្វើទៅខ្ញុំមិនដឹងលឺទេ។

តាមប្រភពច្បាស់កាលបានប្រាប់គេហទំព័រ(ផល្លីញូស៍) អោយដឹងមានមន្ត្រីម្នាក់ក្នុងការិយាល័យរដ្ឋបាលនៃសាលាស្រុកខ្សាច់កណ្ដាលជាអ្នកមានសមត្ថភាពចេញមុខទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋទើបមានការយល់ព្រមទើបអាចបិទដីផ្លូវរបស់សាធារណរបស់រដ្ឋបាន។




No comments