សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

រណ្ដៅដីខុសច្បាប់ជាច្រើននៅស្រុកកណ្ដាលស្ទឹងសង្ស័យជាប់ពាក់ព័ន្ធជាមួយលោកចៅហ្វាយស្រុក..

ដោយ :www.phally-news.com


ខេត្តកណ្តាល÷  ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានឲ្យដឹងថា រាល់ថ្ងៃនេះ ពួកគាត់បានឃើញក្រុមឈ្មួញរកស៊ីលក់អាចម៍ដី ឈ្មោះ ឡាយ រ៉ា សង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវកំពុងតែសម្រុកកាយដី ក្នុងភូមិអន្លង់រមៀត លក់យកលុយដាក់ហោប៉ៅ ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ។

ប្រភពបន្តទៀតថា៖ សកម្មភាពរបស់ក្រុមឈ្មួញកំពុងតែធ្វើឱ្យ
បាត់បង់សម្បត្តិធម្មជាតិ នឹងបង្កឱ្យមានការប៉ះពាល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិឃុំរបស់ពួកគាត់ ព្រោះរណ្ដៅដីនោះ មានទំហំធំ គ្មានរបងហ៊ុមព័ទ្ធ និងជ្រៅសឹងដល់ក្បាលប្រែតទៅហើយ។ ស្របពេលដែលក្រុមរថយន្តដឹកដីទាំងនោះ បើកបរក្នុងល្បឿនលឿន បំផ្លាញផ្លូវថ្នល់និងហុយដី ចូលលំនៅឋានរបស់ពួកគាត់បង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ដែលរស់នៅសងខាងផ្លូវ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពលរដ្ឋជាច្រើនបានសង្កេតឃើញថា មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ៗ កំពុងតែសម្ងំស្ងៀម ហាក់បីដូចជាបណ្តែតបណ្ដោយឲ្យឈ្មួញដែលគ្មានគោរពច្បាប់ទំលាប់ទាំងនោះជីកកកាយដឹកជញ្ជូនអាចម៍ដីដោយគឃ្លើន តើឲ្យពលរដ្ឋសង្ឃឹមអ្វី?

ពាក់ព័ន្ធនឹងករណីខាងលើ លោកឡាយ រ៉ា ជាម្ចាស់ការដ្ឋានរណ្តៅដី បានថ្លែងមកកាន់អង្គភាពសារព័ត៌ មាន(ផល្លីញូវ)ថាចំពោះច្បាប់អាជីវកម្មរបស់គាត់ គាត់បានស្នើសុំទៅក្រសួងរ៉ែថាមពល ដើម្បីធ្វើអាជីវកម្ម រយៈពេល 2 ឆ្នាំមកហើយ។ប៉ុន្តែក្រសួងមិនទាន់បានចេញច្បាប់អាជីវកម្មមកឱ្យគាត់នៅឡើយទេ។ហើយគាត់អាច ជីកយកអាចម៍ដីលក់រាប់ខែមកហើយ ដោយយកលុយទៅជូនអ្នកនេះ ជូនអ្នកនោះ រាប់ពាន់ដុល្លារជាថ្នូរនិងការគេមិនរករឿង។

ប្រភពបន្តទៀតថា ករណីរណ្ដៅដីភាគច្រើនអត់ច្បាប់ត្រឹមត្រូវទេ ជួនកាលអាជ្ញាប័ណ្ណត្រាំខេត្ត ប៉ុន្តែជាក់ស្ដែងគេជីកដល់ក្បាលប្រេត ដែលនេះហើយគឺផ្ទុយនឹងច្បាប់ ប៉ុន្តែបើមិនមានការពាក់ព័ន្ធជាមួយមន្ត្រីជំនាញទាំងនោះទេ គឺគ្មានម្ចាស់រណ្ដៅដីណាមួយ អាចគេចផុតនោះឡើយ។ និយាយរួម គេត្រូវរ៉ូវគ្នាជាចង្កោមតែម្ដង។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋ ហ្នឹងមហាជនស្នើ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សូមលោកដឹកនាំកម្លាំងចុះពិនិត្យចំពោះក្រុមឈ្មួញទាំងនោះ និង ចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ករណីខាងលើនេះផងទាន៕

No comments