ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបាញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅបណ្តោយផ្លូវ១១៣ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបាញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅបណ្តោយផ្លូវ១១៣ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

 ភ្នំពេញ៖ ចេញផ្សាយថ្ងៃទី1-11-2022


ប្រភពច្បាស់ការបានប្រាប់(គេហទំព័រផល្លីញ៉ូស៍)ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលព័តមាន(គេហទំព័រផល្លីញូស៍)បានចុះទៅដល់ទីតាំងក៏ឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។

ល្បែងស៊ីសងកំពុងតែដំណើរការក្នុងខណ្ឌពោធិ៍សែនជ័យតើលោក ម៉ន វុទ្ធី អធិការខណ្ឌមានមានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យពិតល្បែងទាំងឡាយណាដែលខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យនិងមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ??ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។






ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញទីតាំងមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។

អង្កភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

No comments:

Post a Comment

Pages