សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្រុកភ្នំក្រវាញ រក្សាភាពស្ងៀមស្ងាត់បណ្ដោយអោយ ឈ្មួញ ឈ្មោះ ប៊ុន ហៀង ជីកគាស់កាយ ដីព្រៃសហគមន៍ លក់យ៉ាងរំភើយក្នុង ភូមិបាក់ត្រា នៅចំណុចព្រៃសហគមន៍ជាប់ជើងភ្នំបាក់ត្រា!!

ដោយ :www.phally-news.com

ចេញផ្សាយ ថ្ងៃចន្ទទី14 ខែវិច្ឆិកាឆ្នាំ 2022


ខេត្តពោធិ៍សាត់÷ ប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងភូមិបាក់ត្រា ឃុំព្រងឹល ស្រុកភ្នំុក្រវាញខេត្តពោធិ៍សាត់បានឲ្យដឹងថារាល់ថ្ងៃនេះពួកគាត់បានឃើញក្រុមឈ្មួញរកស៊ីលក់អាចម៍ដី
ឈ្មោះ ប៊ុន ហៀង កំពុងសម្រុកដឹកអាចម៍ដីព្រៃសហគមន៍ជើងភ្នំក្នុងភូមិបាក់ទៅលក់នៅ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ដោយសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ។
ប្រភពបន្តទៀត ថាពាក់ព័ន្ធបញ្ហានេះដែរពលរដ្ឋជាច្រើនបានសង្កេតឃើញថាប្រធានព្រៃសហគមន៍ក្នុងមូលដ្ឋានម្នាក់.ឈ្មោះទេប សុធាន.កំពុងតែសម្ងំលក់អាចម៍ដីឱ្យឈ្មួញយកលុយដាក់ហោប៉ៅដោយមិនខ្វល់ពីច្បាប់។
ចំណែកករណីខាងលើនេះ លោក ទេព សុធាន បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកបានលក់ឱ្យឈ្មួញ ឈ្មោះ ប៊ុនហៀងពិតប្រាកដមែន គឺលក់ក្នុងមួយឡានតូច១៣០០០៛ ទៅ១៥០០០៛ ក្នុងមួយឡានដើម្បីយកលុយអភិវឌ្ឍន៍ក្នុងសហគមន៍។
បើតាមម្ចាស់គ្រឿងចក្របានប្រាប់មកសារព័ត៌មានយើងថាលោកទិញក្នុងមួយឡានតូចតម្លៃ ២៥០០០៛ក្នុងមួយឡាន ហើយក្នុងមួយខែសរុបលុយឱ្យមួយដង។
ជុំវិញករណីខាងលើនេះលោក ទេព សុធាន ក៏បានធ្វើការពិគ្រោះជាមួយនឹងលោកមេឃុំព្រងឹលផងដែរ។

ដោយឡែកភ្នាក់ងារសារព័ត៌មាន(ផល្លីញ៉ូវ )បានទំនាក់ទំនងនិងធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទទៅលោកមេឃុំ អោក ឈឹម និងស្មៀនឃុំព្រងិល
លោកបានប្រាប់ថាការជីកយកអាចម៍ដីនេះបានត្រឹមយកទៅអភិវឌ្ឍន៍ក្នុងភូមិឃុំរបស់ខ្លួនទេ តែបើដឹកចេញទៅលក់ក្រៅភូមិឃុំរបស់លោកៗមិនបានអនុញ្ញាតនោះទេ។
ពាក់ព័ន្ធនឹងការជីកយកអាចម៍ដីព្រៃសហគមន៍នៅជើងភ្នុំនេះលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវ៉ាញបានថ្លែងប្រាប់មកកាន់អង់ភាពសាព័ត៌មា(ផល្លីញូវ)ថាលោកមិនបានដឹងរឿងអស់ទាំងនេះទេលោកនឹងបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលចុះទៅត្រួតពិនិត្យមើល៕







No comments