សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

សង្វៀនជល់មាន់និងអាប៉ោងយូគីដ៏ធំពេញនិយមក្នុងកាស៊ីណូយីហោ( កាស៊ីណូ ចក្រក្រវាឡ ជាយដែន) កំពុងតែគៀងកឲ្យពលរដ្ឋខ្មែរចូលទៅលេងដោយមិនខ្លាចញញើតនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល!!!

ដោយ :www.phally-news.com


ខេត្តត្បូងឃ្មុំ៖ផ្សាយថ្ងៃទី២៧.១១.២០២២ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងយូគីក្នុងកាស៊ីណូយីហោ( កាស៊ីណូ ចក្រក្រវាឡ ជាយដែន)ដែលស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃុំ កំពុងប្រមូលនិងកៀងកអោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រែងហូរកញ្ជ្រៀវមិនខ្លាចញញើតមិនខ្លាចបំរាមរដ្ឋាភិបាលហើយបានដាក់កម្រិតមិនឲ្យពលរដ្ឋខ្មែរចូលលេង?

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងរិះគន់យ៉ាងខ្លាំងបានប្រាប់ (គេហទំព័រផល្លីញូវ) អោយដឹងថាទីតាំង{កាស៊ីណូ ចក្រវាឡ ជាដែន}កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលបែជាអាជ្ញាធរពាក់ព័ន្ធខេត្តត្បូងឃ្មុំហាក់បីដូចជាព្រងើយកន្តើយមិនអនុវត្តតាមបទបញ្ជាដល់មុឺងម៉ាត់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់កាស៊ីណូទាំងឡាយណាដែលមានអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មបានតែមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងដាច់ខាត អនុញ្ញាតឱ្យតែភ្ញៀវបរទេសតែប៉ុណ្ណោះដែលចូលលេងបានបើសិនពាក់ព័ន្ធនឹងនៅក្នុងមូលដ្ឋានមួយណាមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននោះនិងទទួលខុសត្រូវ សម្ដេច មិនញញើតនិងការដកតំណែងនោះឡើយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនិងបញ្ជៀសអំពើរកម្មផ្សេងក្នុងមូលដ្ឋាន។។

ផ្ទុយទៅវិញកាស៊ីណូយីហោ {ចក្រវាលជាយដែន}កំពុងតែគៀងក ឲ្យពលរដ្ឋខ្មែរចូលទៅលេងរាល់ថ្ងៃមិនខ្លាចញញើតដល់មន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានជាពិសេសមន្ត្រីខេត្តត្បូងឃ្មុំតែម្ដង។។

ជុំវិញពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសុំ លោក ជាម ចាន់សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំនិងលោក ម៉ុន មាគ៌ា ស្នងការខេត្ត សូមបញ្ចេញសមត្ថភាពក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនដើម្បីចុះពិនិត្យនិងស្រាវជ្រាវ។ជុំវិញពាក់ព័ន្ធល្បែងកាស៊ីណូខាងលើកំពុងតែធ្វើព្យុះភ្លៀងកៀងក ពលរដ្ឋខ្មែរឲ្យចូលទៅលេងកំពុងផ្គើនដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន តើថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំទាំងពីររូបមានចំណាត់ការយ៉ាងណាចំពោះកាស៊ីណូមួយកន្លែងនេះ។ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសល្បែងសុីសងដែលកំពុងបង្កបង្កើតឱ្យមានអំពើអំពើចោលកម្មផ្សេងៗដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារជាដើមដោយសារតែល្បែងគឺជាដើមចោមនិងការបង្កើតបទល្មើសក្នុងមូលដ្ឋាន!!

No comments