ក្រុងតាខ្មៅ៖ចេញផ្សាយថ្ងៃទី០៨.១១.២០២២ ទីតាំងបើកលេងល្បែង ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយមគ្រប់ស្រទាប់យុវវ័យស្ថិតក្នុងក្រុងតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។
ប្រភពច្បាស់ការបានប្រាប់(គេហទំព័រផល្លីញូូស៍)ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ី ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយម ក្នុងក្រុងតាខ្មៅក្រោយពីទទួលព័ត៌មានភ្លាម(គេហទំព័រផល្លីញូស៍)បានចុះទៅដល់ទីតាំងក៏ឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រុងតាខ្មៅមានវិធានការចុះបង្ក្រាបផង។
ល្បែងស៊ីសងកំពុងតែដំណើរការក្នុងក្រុងតាខ្មៅតើលោក យី វណ្ណាដា អធិការក្រុងតាខ្មៅ មានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិតល្បែងទាំងឡាយណាដែលខុសច្បាប់។
ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក ឃឹម សំភារ ទើបមកកាន់តំណែងជាអភិបាលក្រុងតាខ្មៅ និងមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ??ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។
ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ទីតាំងមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។
No comments:
Post a Comment