សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំនៅកម្ពុជា - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំនៅកម្ពុជា


នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

ពិធីវាយកូនគោលមិត្តភាពនេះ បានប្រព្រឹត្តទៅនៅទីលានវាយកូនគោលវឌ្ឍនៈ ហ្គោលរីស៊ត ដោយមានការអញ្ជើញចូលរួមភាពពីភាគីចិន ដឹកនាំដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបទៀត។ ចំណែកភាគីខាងក្រសួងមហាផ្ទៃវិញ មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។

ជាមួយគ្នានេះ ក៏មានការរៀបចំពិធីពិសារអាហារអបអរសាទរសម្តេចក្រឡាហោម ដែលទទួលបានមេដាយមាស Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខ សាធារណៈសកល ពីក្រសួងសន្តិសុខចិន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានមានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាពនេះ សម្ដេច និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។

ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតផងដែរ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការជួបគ្នានាថ្ងៃនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគនៃប្រទេសទាំងពីរ។

គួររំលេកផងដែរថា សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងអញ្ជើញចូលរួមវាយកូនគោលមិត្តភាពជាមួយឯកអគ្គរដ្ឋទូតចិន និងជាមួយបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕


No comments:

Post a Comment

Pages