តើជាការពិតទេ អធិការរងស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនចូលធ្វើការគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក។ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

តើជាការពិតទេ អធិការរងស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនចូលធ្វើការគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក។

 តើជាការពិតទេ អធិការរងស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនចូលធ្វើការគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក


តើពិតដែរឬទេករណីបែកធ្លាយមួយតាមបណ្តាញសារព័ត៌មាន ដោយចោទប្រកាន់ថា លោក ងោល សុខេង អធិការរង នៃអធិដ្ឋាននគរបាលស្រុកសំរោង ទទួលផែនការងារអក្សរសម្ងាត់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនចូលធ្វើការនោះទេ គឺមួយថ្ងៃៗ គិតតែពីដើរលេងល្បែងស៊ីសង បាញ់មេអាប៉ោង ពេញស្រុកភូមិ។

នេះបើយោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើង ទើបទទួលបាន បានឱ្យដឹងថា៖ អធិការរងស្រុកសំរោង លោក ងោល សុខេង ទទួលផែនការងារអក្សរសំងាត់ មិនចូលធ្វើការឱ្យបានពេញលេញនោះទេ គឺចូលធ្វើតែថ្ងៃចន្ទ័១ថ្ងៃតែប៉ុណ្ណោះ ក្រៅពីថ្ងៃចន្ទ័គាត់ដើរបាញ់មេអាប៉ោងតាមវង់ល្បែងនាៗពេញខេត្តតាកែវ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា៖ មូលហេតុដែលលោកអធិការរងរូបនេះ ដើរបាញ់អាប៉ោងបានតាមអំពើចិត្តព្រោះបុគ្គលរូបនេះបានអោយលុយទៅលោក ភី ឆុន អធិការស្រុកសំរោង និងលោក ហុិន សុខេង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ទើបបានជាលោកអធិការរង រូបនេះ ហ៊ានដើរបាញ់មេអាប៉ោងតាមវង់ល្បែងបានតាមតែអំពើចិត្ត។

តាមប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា៖ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋបានថតជាប់រូបលោក ងោល សុខេង អធិការង ដែលកំពុងតែអង្គុយបាញ់មេអាប៉ោងនិងសុីសងលុយរាប់សិបលានរៀលនៅស្រុកបាទី ខេត្តតាកែវ។

ជុំវិញករណីខាងលើនេះខាងសារព័ត៌មាន គេហទំព័រផល្លីញូវ បានទំនាក់ទំនងសុំការបំភ្លឺពី លោក ភី ឆុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំរោង នៅព្រឹកថ្ងៃទី២៧មករា២០២៣នេះ លោកអធិការស្រុក រូបនោះ បានបដិសេធថាលោកអត់បាន ទទួលលុយពីអធិការរង ម្នាក់នោះទេ ហើយរឿងដើរបាញ់មេអាប៉ោងតាមភូមិស្រុកក៏លោកមិនបានដឹងនោះដែរ។

ចំណែកឯលោក ហុិន សុខេង ស្នងការរងទទួលផែនការងា ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលរងការចោទប្រកាន់ថាទទួលលុយពី អធិការរង ដែលនោះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះគ្មានលេខទូរស័ព្ទ។

យ៉ាងណាមិញករណីខាងលើនេះប្រជាពលរដ្ឋក៏សំណូមពរដ៏លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយបើកការស៊ើបអង្កេតពិនិត្យ និងចាត់វិធានការចំពោះករណីខាងលើនេះផងទាន៕

No comments:

Post a Comment

Pages