ខេត្តតាកែវ ៖ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី កំពូលសម្បូររឿងអាស្រូវ កាលពីប៉ុន្មានថ្ងៃមុននេះ បានដឹកនាំមន្ត្រីទាំងប្រុស ទាំងស្រី ក្នុងសាលាស្រុកចូលច្រៀងខារ៉ាអូខេ ក្នុងម៉ោងធ្វើការ ដូចថ្ងៃឈប់សម្រាក។ ប្រភពបែកធ្លាយពីមន្ត្រី ដែលចូលរួមហែរហមអបដំណើរ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រស់ ប៊ុនធឿន កាលពីរសៀលថ្ងៃទី២ ខែមករា ២០២៣ ក្រោយពីសម្រាកបាយថ្ងៃត្រង់រួច លោកបាននាំមន្ត្រីទាំងប្រុសទាំងស្រីទៅច្រៀងខារ៉ាអូខេហាងមួយនៅស្រុកព្រៃកប្បាស់ ដោយមិនបានចូលធ្វើការវិញទេ។ ជុំវិញករណីខាងលើ លោក រស់ ប៊ុនធឿន បានឆ្លើយនិងអ្នកកាសែតដោយបញ្ជាក់ថា ហេតុអីអ្នកកាសែតត្រូវសួរលោករឿងចូលខារ៉ាអូខេ បើមានរឿងអីមកសាលាស្រុកទៅស្រួលនិយាយគ្នា។
ប្រជាពលរដ្ឋនៅស្រុកអង្គរបូរី បាននាំគ្នាត្អូញត្អែថា ចៅហ្វាយស្រុកពួកគាត់ ជួលផ្ទះនៅកណ្តាលទីប្រជុំជន ហើយស្ទើតែរាល់យប់គាត់បាននាំគ្នីគ្នាមកផឹកស៊ីឡូឡារំខានរកពួកគាត់ដេកពួនសឹងមិនបាន។ ហើយបើចង់ប្តឹងនិងលោកចៅហ្វាយស្រុក ផឹកស៊ីឡូឡារំខានអ្នកជិតខាងក៏មិនដឹងទៅប្តឹងនឹងអ្នកណាដែរ។
សូមរំឮកផងដែរថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលគេមើលឃើញថា ចូលចិត្តដើរច្រៀងខារ៉ាអូខេ ផឹកស៊ី សឹងតែរាល់ថ្ងៃកំពុងបង្កើតរឿងអាស្រូវពេញស្រុក បង្កើតបក្ខពួកប្រព្រឹត្តអំពើពុករលួយ ដូចជាករណីកាយថ្មភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រលក់ និងបញ្ជាមន្ត្រីក្រោមឳវាទចុះទៅវាស់វែងដីមានទំនាស់តាមភាគីម្ខាងបញ្ជាទាំងទទឹងទិសខុសទៅនិងនីតិវិធីទៀត លើសពីនេះ បានសរសេរដៀមដាមដល់អ្នកសារព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ជាពពួកព្រាយបិសាចអគតិតាមលងយាយីលោកទៀតផង ស្របពេលដែលអ្នកកាសែរចុះផ្សាយរឿងអាស្រូវលោកជាបន្តបន្ទាប់៕
No comments:
Post a Comment