សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

បែកធ្លាយរឿងប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលស៊ីដាច់លុយរដ្ឋជាង៥០លានរៀល

ដោយ :www.phally-news.com


កណ្ដាល៖ បែកធ្លាយរឿងលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលយកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ និងបានកិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយដែលបណ្ដាញសារព័ត៌មាន (គេហទំព័រផល្លីញូវ)ទើបទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះទេ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានបញ្ជាឲ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ លោក ពៅ សោមាណាក់ បានថ្លែងមកកាន់(គេហទំព័រផល្លីញូវ) នាល្ងាចថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣នេះថា រឿងរ៉ាវទាំងអស់គឺមិនពិតនោះទេ លោកបានបញ្ជាក់ថា រឿងនេះគឺជាការយល់ច្រឡំ។


No comments