ទីតាំងល្បែងស៊ីសងមាន់ជល់រីកដូចផ្សិតនៅសង្កាត់ព្រែកថ្មីសង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ទីតាំងល្បែងស៊ីសងមាន់ជល់រីកដូចផ្សិតនៅសង្កាត់ព្រែកថ្មីសង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរ


ខណ្ឌច្បារអំពៅ៖ផ្សាយចេញថ្ងៃទី០៧.០១.២០២៣ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានព្រែកថ្មីកំពុងមានការព្រួយបារម្មណ៍ជាខ្លាំងខណះពេលដែលវត្តមានល្បែងសុីសងជល់មាន់រីកដូចផ្សិតក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បែរជាលោក មេប៉ុស្តិ៍និងអនុប៉ុស្តិ៍ម្នាក់មិនបញ្ចេញឈ្មោះ មិនយកចិត្តទុកដាក់ក្នុងការចុះពិនិត្យទីតាំងជល់មាន់ជាច្រើនកន្លែងក្នុងភូមិព្រែកថ្មីនៅតែបណ្តែតបណ្តោយអោយមានការលេងល្បែងដោយសេរីទៅវិញ??

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថាគណៈពេលដែលលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅមមាញឹកក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានដើម្បីគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាច់ខាតមិនឱ្យមានល្បែងស៊ីសងក្នុងមូលដ្ឋាន បែរជាលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ម្នាក់សប្បាយក្នុងការបណ្ដែតបណ្ដោយឲ្យក្រុមញៀនល្បែងទាំងនោះនាំក៏គ្នាលេងដោយអនាធិបតេយ្យដោយមិនមានការបង្ក្រាបទាល់តែសោះ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាមានការទទួលលាបសក្ការៈពីក្រុមអ្នកមានល្បែងទាំងនោះហើយបានជាអាជ្ញាធរក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីមិនមានវិធានការណាទប់ស្កាត់ល្បែងសុីសង ឬខ្លាចបាត់ផលប្រយោជន៍ដែលជាឆ្នាំងបាយមិនអាចខ្វះបានទុកចិញ្ចឹម។

ពលរដ្ឋជាច្រើនបានលួចប្រាប់អង្គភាព(គេហទំព័រផល្លីញូវ)ជារឿយៗអោយដឹងថា៖នៅក្នុងមូលដ្ឋានពួកគាត់កំពុងតែអសន្តិសុខជុំវិញក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្តុំគ្នាលេង គ្រប់ទីកន្លែងនៅក្នុងសង្កាត់ព្រែកថ្មីជាពិសេសក្រោយ{វត្តអម្ពូវ័នហៅវត្តព្រែកថ្មី}តែម្តងនិងទីតាំងមួយចំនួនដូចជានៅ(ស្ពានអ្នកតាវាំង)ជល់រាល់ថ្ងៃតែម្តងចំពោះថ្ងៃសៅរ៍និងអាទិត្យជល់គូពិសេសដាក់លុយរាប់លានរៀលក្នុង(១គូ)កត្តាទាំងនេះហើយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិព្រែកថ្មីក៏ដូចសង្កាត់ដូចថ្មីអស់ជំនឿទៅលើលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ម្នាក់កំពុងតែអសមត្ថភាពក្នុងពេលទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋគណៈពេលប្រជាពលរដ្ឋរាយការថាមានល្បែងសុីសងបែរជាលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍នេះមិនសកម្មយកចិត្តទុកដាក់ដោយយកលេសរវល់នេះរវល់នោះជាច្រើនដងច្រើនសារទើបធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានមិនពេញចិត្តនិងទង្វើអសកម្មក្នុងការដឹកនាំកម្លាំងរបស់ខ្លួន និងជាសមត្ថកិច្ចដែលជាតួអង្គដ៏សំខាន់ណាស់នៅក្នុងមូលដ្ឋានដើម្បីជូនដំណឹងទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួនរាល់សកម្មភាពទាំងឡាយណាដែលខុសច្បាប់បែរជានាំគ្នារក្សាភាព ស្ងៀមស្ងាត់សំងំស្ងៀមបិទបាំងទៅដល់លោកអធិការខណ្ឌច្បារអំពៅទៅវិញ។

ទង្វើអសកម្មរបស់លោកមេប៉ុស្តិ៍នឹងអនុប៉ស្តិ៍បែបនេះហើយពលរដ្ឋក្នុងមូលដ្ឋានស្នើសុំលោក ម៉ៅសឿត អធិការខណ្ឌច្បារអំពៅមេត្តាជួយដោះក្អែរដល់មន្ត្រីជំនាញរបស់លោកទាំងពីរនាក់នេះផងកំពុងតែខ្ជិលច្រអូសក្នុងការទទួលព័ត៌មានពីប្រជាពលរដ្ឋ។

ពលរដ្ឋតែងតែគាំទ្រនិងសរសើរទៅដល់លោក ម៉ៅសឿត អធិការខណ្ឌច្បារអំពៅលោកអធិការតែងតែមមាញឹកក្នុងការដឹកនាំកម្លាំងនិងចង្អុលបង្ហាញជុំវិញល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានការចុះបង្ក្រាបទាន់ពេលវេលាដើម្បីចូលរួមចំណែកក្នុងការរក្សារស្ថេរភាព សុវត្ថិភាព សន្តិសុខនិងបញ្ជៀសអំពើចោរកម្មដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់ គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើមដោយសារតែល្បែងគឺជាដើមចោមនៃការបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋាន។











No comments:

Post a Comment

Pages