សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្ឋ សង្ស័យលោក អ៊ុល ហៃ អធិការស្រុកតាលោសែនជ័យ ភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ?

ដោយ :www.phally-news.com


ខេត្តពោសធិ៍សាត់៖ ទីតាំងបនល្បែង ជល់មាន់តាមអនឡាញស្ថិតនៅ ភូមិបាត់រំដួល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការយ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេងមានទាំងល្បែងស៊ីសងប្រជល់មាន់ និងល្បែងផ្សេងទៀត យ៉ាងអនាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។ ខណៈមានសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយ និងបានរាយការណ៍ជូនទៅដល់

អាជ្ញាធរក្នុងមូលដ្ឋាន ឲ្យជួយត្រួតពិនិត្យនិងទប់ស្កាត់ពីទីតាំងល្បែងស៊ីសងខាងលើនេះផងដែរ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។តែផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកតាលោសែនជ័យ  បែរជា បណ្ដោយឱ្យមានបទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ។ ពលរដ្ឋបានដាក់ការសង្ស័យ លោកអ៊ុល ហៃ អធិការស្រុកតាលោសែនជ័យ  ប្រហែលត្រូវថ្នាំសណ្តំដេកលង់លក់អស់ហើយមើលទៅបានជាភ្លេចកាតព្វកិច្ចក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងល្មើសបទបញ្ជា ០០៦របស់អគ្គស្នងការនគរបាលជាតិ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើ លោក អ៊ុល ហៃ បញ្ចេញស្នាដៃ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។
ជៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីរដ្ឋបាលស្រុតាលោសែនជ័យ។
លោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានថ្លែងមកកាន់បណ្ដាញព័ត៌មានពេញចិត្តមេឌា នារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើ លោកនិងដាក់កម្លាំងចុះទៅត្រួតពិនិត្យមើល។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដ៕



No comments