ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៥:២៩ នាទី នៅចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងជំនាញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យ ចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( វាយបំបែកកញ្ចក់រថយន្ដ លួចយកប្រាក់ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ចឹក បូរ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរ ។
👉 កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ០១:១៥ នាទី នៅចំណុចជាប់របងសាលារៀន ២ ធ្នូ ស្ថិតនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាព យកពិលវាយបំបែកកញ្ចក់រថយន្ដលួចយកប្រាក់ ដែលជារបស់ជនរងគ្រោះ ឈ្មោះ ចឹក រក្សា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហេីយរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃខែវេលាម៉ោងខាងខាងលេីទេីបកម្លាំងយេីងធ្វេីការឃាត់ខ្លួនបានយកមកកាន់ស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធី ។
វត្ថុតាងដកហូតរួមមាន ៖
- ប្រាក់ខ្មែរ ចំនួន ៤,២០០,០០០ រៀល ( បួនលានពីរសែនរៀល )
- ពិល មានដែកស្រួចសម្រាប់វាយកញ្ចក់រថយន្ដ ចំនួន ០១ ។
- អាវយឺតដៃវែង ( ពាក់ធ្វេីសកម្មភាព ) ចំនួន ០១
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments:
Post a Comment