ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិភូមិព្រែកតាពៅ១ ដឹកនាំដោយលោក ឆេង សំអឿន បានសហការជាមួយក្រុមការងារភូមិ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមប្រធានជូនវិហារបួសរួមមាន៖
១/អង្ករ ២៥០ kg
២/ទឹកសុទ្ធ ២០កេស
៣/ទឹកក្រូចហ្វានតា ២០កេស
៤/មីខ្លាឃ្មុំ ១០កេស
៥/ស្ករស ៥០kg
៦/ទឹកដោះគោ ១កេស
៧/ជួយថវិកាទៅវិហារចំនួន ១,០០០,០០០រៀល
៨/ជូនថវិកាដល់ប្រជាការពារភូមិចំនួន ៥០០,០០០៛។
សរុបជាថវិកាចំណាយរួមចំនួន ៣,៥៦៥,០០០រៀល(បីលានប្រាំសែនប្រាំមួយមុឺនប្រាំពាន់រៀលគត់)។
ក្នុងឱកាសនោះដែលលោក ឆេង សំអឿន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ បានពាំនាំប្រសាសន៍ផ្ដែផ្ដាំពី ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន សួរសុខទុក្ខដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់និងអំពាវនាវដល់ពុកម៉ែបងប្អូនសូមចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជិតឈានមកដល់ហើយនាខាងមុខនេះក្រោមការដឹកនាំដ៏ឆ្លាតវៃដ៏ខ្ពង់ខ្ពស់ពីសម្ដេច សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
No comments:
Post a Comment