សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងលួចបើកភ្នាល់ជល់មាន់អនឡាញ{តាមឡែបថប់}មួយកន្លែងឃុំសំបូរសូមលោកអធិការស្រុកបាធាយចុះបង្ក្រាបផង!!!

ដោយ :www.phally-news.com



ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី២១.០៤.២០២៣ ទីតាំងលួចបង្កប់ភ្នាល់លុយគ្នាជល់មាន់តាមប្រពន្ធ័អនឡាញ{ឡែបថប់}កំពុងពេញនិយមមួយកន្លែងស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម សូមមន្ត្រីអាជា្ញធរពាក់ពន្ធ័ស្រុកបាធាយមានវិធានការបង្ក្រាបផង!!
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពយើងអោយដឹងថាមានទីតាំងបង្ក្កប់លេងល្បែងសុីសងជល់មាន់ភ្នាល់លុយគ្នាតាមអនឡាញខាងលើបានបើកដំណើរការជារៀងរាល់ថ្ងៃ ហើយពលរដ្ឋម្នាក់លើកឡើងថាបើមានល្បែងសុីងចឹងមូលដ្ឋានមើលទៅមិនយូរមិនឆាប់ និងបង្កអហានិភ័យនិងអសន្តិសុខក្នុងមូលដ្ឋាន
អំពើចោរកម្មផ្សេងៗនិងកើតឡើងមិនយូរមិនឆាប់នោះទេ។

ជុំវិញលួចបើកល្បែងសុីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានជាច្រើនស្នើសុំលោក សំណាល់ អធិការស្រុកបាធាយជាពិសេសសំណូមពរ លោក ហេង វុទ្ធី ទើបមកកាន់ដំណែងជាស្នងការខេត្តកំពង់ចាមសូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបផងទីតាំងលួចបើកល្បែងសុីសងខាងលើលផង ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន!!!!

No comments