ខេត្តកំពង់ធំ ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តកំពង់ធំឯណេះវិញ។ ពិសេសក្នុងស្រុកបារាយណ៍តែម្តង គឺកំពុងដំណើរការបើកលេងភ្នាល់ រាល់ថ្ងៃតាមទីតាំងជាច្រើនកន្លែង តាមហាងកេហ្វេ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិនបាត់នោះទេ កំពុងតតែរីកដុះដាលខ្លាំងណាស់ក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើនៅកញ្ចក់ទូរទស្សន៍ និងឡែបថបតូចៗ ឡើងវិញហើយ ។
តាមប្រភពច្បាស់ការណ៍ ដែលបណ្ដាញសារព័ត៌មានយើង ទើបទទួលបាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានយើងបានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូគ្មានយីហ៊ោ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ
ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានទីតាំងជាច្រើនទៀតនៅតាមបណ្ដារឃុំជាច្រើនក្នុងស្រុកបារាយណ៍។
ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោក សួង ថេន អធិការស្រុកបារាយណ៍ បានថ្លែងមកកាន់បណ្ដាញសារព័ត៌មានយ៉ាងខ្លីថាចាំខ្ញុំឱ្យខាងប៉ុស្តិ៍ចុះទៅពិនិត្យមើល។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងស្រុកបារាយណ៍ ស្នើសុំ លោក ម៉ែន លី ស្នងការខេត្តកំពង់ធំ សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់
ទំនាក់ទំនងព័ត៌មាន 095441817
No comments:
Post a Comment