បាត់ដំបង:ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទី កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយាល័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលដឹកនាំដោយលោក វរសេនីយ៍ទោ សេង លុច ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) និង លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៩នាក់÷
1️⃣ ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
2️⃣ ឈ្មោះ ពឿន សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោឃ្មុំ ស្រុកថ្មគោល។
3️⃣ ឈ្មោះ លឹម លីហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។
4️⃣ ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។
5️⃣ ឈ្មោះ សិទ្ធា ជីងហ្វុង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
6️⃣ ឈ្មោះ កៀង វ៉ាន់ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។
7️⃣ ឈ្មោះ ឌី ជីងហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
8️⃣ ឈ្មោះ ឈួន លាងហូវ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល។
9️⃣ ឈ្មោះ យស់ សូនី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
👉 កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ២១.៣០ នាទី នៅចំណុច ភូមិ(វាលទ្រា-អូរតាគី) ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលេី រួមជាមួយបក្សពួក ប្រហែល ០៦ នាក់ទៀតជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលអោយរងរបួសត្រង់ស្មាខាងស្តាំ(របួសធ្ងន់) បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បន្តទៅកាប់ប្លន់យកម៉ូតូ ០១គ្រឿងទៀត របស់ជនរងគ្រោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចជិះគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បញ្ជូលទៅការិយាល័យជំនាញដេីម្បីចាត់ការបន្ត ។
No comments:
Post a Comment