សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ទីតាំងបើកលេងភ្នាល់លុយជល់មាន់តាមអនឡាញ{ឡែបថប់}ប្រឈិតទល់មុខអគ្គិសនីស្រុកកៀនស្វាយសូមលោក ព្រុំ សំណាង អធិការស្រុកចាត់មន្ត្រីជំនាញចុះពិនិត្យឬបង្ក្រាបផង!!!

ដោយ :www.phally-news.com


ផ្សាយចេញថ្ងៃទី២២.០៤.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងថ្នល់លុយគ្នាជល់មាន់តាមអនឡាញកញ្ចក់ទូរទស្សន៍មួយកន្លែងស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលតើមន្ត្រីមូលដ្ឋានឃុំស្រុកជ្រាបឬនៅ។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព យើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែងនៅក្បែរអគ្គិសនីស្រុកកៀនស្វាយកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឃុំឈើទាលនិងមន្ត្រីជំនាញស្រុកកៀនស្វាយទប់ស្កាត់ឬបង្ក្រាបនៅឡើយទេ។

ពលរដ្ឋស្នើសុំលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ សូមជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងដើម្បីមានវិធានការណ៍ទប់ស្កាត់ឬបង្ក្រាប ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះហាក់បីដូចជាបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដោះស្លែរតែម្តង។

ដើម្បីគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកអធិការស្រុកកៀនស្វាយ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។





No comments