មិនសសើរមិនបាន៖លោក សំ ណាល់ អធិការស្រុកបាធាយ ក្រោយពីសារព័ត៌មានចុះផ្សាយទីតាំងល្បែងសុីសងជល់មាន់អនឡាញ{តាមឡែបថប់}ក្នុងមូលដ្ឋានរបស់ខ្លួនដឹកនាំកម្លាំងចុះភ្លាមបានទប់ស្កាត់និងធ្វើកិច្ចសន្យា!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

មិនសសើរមិនបាន៖លោក សំ ណាល់ អធិការស្រុកបាធាយ ក្រោយពីសារព័ត៌មានចុះផ្សាយទីតាំងល្បែងសុីសងជល់មាន់អនឡាញ{តាមឡែបថប់}ក្នុងមូលដ្ឋានរបស់ខ្លួនដឹកនាំកម្លាំងចុះភ្លាមបានទប់ស្កាត់និងធ្វើកិច្ចសន្យា!!!


ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី២១.០៤.២០២៣ នេះបើយោងតាមការបញ្ជាក់ពីលោក សំ ណាល់ អធិការស្រុកបាធាយ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន{ផល្លីញូស៍}តាមរយះ what's up យើងនៅល្ងាចនេះអោយដឹងថា៖ក្រោយពីរសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយទីតាំងលួចបង្កប់ភ្នាល់លុយគ្នាជល់មាន់តាមប្រពន្ធ័អនឡាញ{ឡែបថប់}កំពុងពេញនិយមមួយកន្លែងស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម .!!
ភ្លាមៗដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ទើបមកកាន់តំណែងជាស្នងការខេត្តកំពង់ចាម លោកវរសេនីយ៍ឯក សំ ណាល់ អធិការស្រុកបាធាយ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរចុះទប់ស្កាត់ទីតាំងរួចលាក់បើកលេងល្បែងសុីសងខាងលើនិងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

នេះបើយោងតាមកិច្ចសន្យារបស់ប៉ុស្តិ៍នគរបាល រដ្ឋបាលសំបូរបានបញ្ជាក់ថាម្ចាស់ផ្តល់ទីតាំងមានឈ្មោះ ជួន កូឡាប ភេទស្រី អាយុ ៤៧ ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅវេលាម៉ោង១៤និង៣០នាទីត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដោយបានសន្យានៅចំពោះមុខសមត្ថកិច្ចដូចខាងក្រោម៖

១/នាងខ្ញុំមិនបើកល្បែងស៊ីសងគ្រប់ប្រភេទតទៅទៀតឡើយ។

២/នាងខ្ញុំនិងបញ្ឈប់ការទទួលជួលល្បែងស៊ីសងគ្រប់ប្រភេទ។

៣/នាងខ្ញុំមិនលេងល្បែងសុីសង់ខុសច្បាប់គ្រប់ប្រភេទជាដាច់ខាត។

បើសិននាងខ្ញុំល្មើសនឹងកិច្ចសន្យាខាងលើនាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ហើយមានការចុះហត្ថលេខាផ្តិតមេដៃខាងស្ដាំផងដែរដើម្បីទទួលកំហុសរបស់ខ្លួន។

ជុំវិញការចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងខាងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្ដែងការអបអរសាទរជាខ្លាំងដោយមានសមត្ថកិច្ចជំនាញនៃអធិការស្រុកបាធាយយកចិត្តទុកដាស់ខ្ពស់ក្នុងការទប់ស្កាត់ឬបង្ក្រាបរាល់ល្បែងសុីសងទាំងឡាយណាដែលខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានទាន់ពេលវេលា។

ពលរដ្ឋនៅតែជឿជាក់ថាសមត្ថកិច្ចជំនាញនៃអធិការស្រុកបាធាយក្រោមការដឹកនាំដោយយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម សង្ឃឹមថាទីតាំងមួយកន្លែងនេះមិនអាចមានវត្តមាន បើកដំណើរការបានជាលើកទី២ម្តងទៀតនោះទេជៀសវាង មានការរិះគន់ពីសំណាក់ពលរដ្ឋក្នុងមូលដ្ឋានថា ការចុះធ្វើកិច្ចសន្យាគ្រាន់តែជាការបំភាន់ភ្នែកនិងបន្លប់ចិត្តរបស់ប្រជាពលរដ្ឋមួយគ្រានោះទេក្រោយមកមិនយូមិនឆាប់នឹងអាចបើកដំណើរការបានសារជាថ្មី។

ចៀសវាងមិន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោកអធិការស្រុកបាធាយនិងដាក់កម្លាំងរបស់ខ្លួនចាំឃ្លាំមើលទីតាំងមួយកន្លែងនេះបន្តទៀត ដើម្បីចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានបានទាន់ពេលវេលាដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន !!!!

No comments:

Post a Comment

Pages