ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀត ប្រភេទកាស៊ីណូ យីហោ ចូស្នូកឃឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អាជ្ញាធរ មិនទាន់ចុះបង្ក្រាប - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀត ប្រភេទកាស៊ីណូ យីហោ ចូស្នូកឃឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អាជ្ញាធរ មិនទាន់ចុះបង្ក្រាប


ភ្នំពេញ៖ មហាជនរងចាំមើល តើអភិបាលខណ្ឌចំការមន ហ៊ានចុះបង្ក្រាប បនល្បែងស៊ីសងនៅក្នុងផ្សារចិន មួយន្លែង បង្កប់ល្បែងស៊ីសងជាច្រើនមុខដែលមាន  យីហោ ចូស្នូកឃឺ តាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  បើកដំណើរការលេងល្បែងឡើងដុះស្លែរហើយ រហូតមកដល់ពេលនេះ អាជ្ញាធរ ខណ្ឌចំការមន មិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពាក់ព័ន្ធ នឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយ នេះបើតាមប្រភពដែលបណ្ដាញគេហទំព័រផល្លីញូស៍ទើបទទួលបាន។


បើតាមប្រភពបានបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលខណ្ឌចំការមន តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាប ល្បែងស៊ីសង និងហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស  និងសារធាតុញៀនជាដើម ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែង ស៊ីសងខាងលើនេះចាប់ផ្ដើម បើក លេងល្បែង យ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌចំការមន ។

ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននិង  អនុសាសន៍សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឬមួយក៏ បនល្បែងខាងលើមានខ្សែធំ បានជាអភិបាលខណ្ឌចំការមន មិនហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកចូលលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាច សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ប្រភពបន្តថា បនល្បែងខាងលើនេះ គេស្នូកឃ័រ ល្បែងបាញ់ត្រី និងល្បែងផ្សេងជាប្រភេទល្បែងកាស៊ីណូ លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ និងតាមប្រភពខ្លះថា មើលទៅអាជ្ញាធរគេទុក្ខ គ្រាន់តែចិញ្ចឹមឆ្នាំងបាយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងមួយនេះ



No comments:

Post a Comment

Pages