សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ប្អូនស្រីឈ្មោះ យឿង ស្រីណុច ធ្វើការបដិសេដទាំងស្រុងរាល់ជនអណាមិកបានបង្ហោះសារសង្គមហ្វេកប៊ុកថាជំពាក់លុយនិងលក់ខ្លួន!!!

ដោយ :www.phally-news.com


ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៧.០៦.២០២៣ ប្អូនស្រីឈ្មោះ យឿង ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរបច្ចុប្បន្នរស់នៅក្នុងភូមិ ព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល បានបដិសេធទាំងស្រុងរាល់ការបង្ហោះតាមបណ្ដាញសង្គមហ្វេកប៊ុក facebook និងតាមឆាត messenger ដោយចោទប្រកាន់ប្អូនជំពាក់ ១៧០ ដុល្លារ និងបានបង្ហោះរូបមួយចំនួនភ្ជាប់ខេបសិននឹងការលក់ខ្លួនមួយដុល្លារៗ ដើម្បីមកគ្រប់លុយសងទៅជនអណាមិក។

បើតាមការបញ្ជាក់ពីប្អូនស្រី យឿង ស្រីនុច បានប្រាប់អង្គភាពនិងគេហទំព័រផល្លីញូស៍យើងអោយដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ប្អូននិងគូដណ្តឹង បាននាំគ្នាទៅលេងស្រុកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងប្អូនស្រី ស្ថិតភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លុះចូលឆ្នាំចប់រៀបរយប្អូននិងគូដណ្តឹង ក៏នាំគ្នាជិះម៉ូតូធ្វើដំណើរត្រឡប់មកធ្វើការឯភ្នំពេញវិញក៏បានជ្រុះកាបូបស្ពាយដោយក្នុងនោះមាន អត្តសញ្ញាណប័ណ្ណមួយសន្លឹក កាតចាក់វ៉ាស់សាំងមួយសន្លឹក ទូរសព្ទដៃមួយគ្រឿងនិងលុយចំនួ២៥ម៉ឺន ។
ក្រោយពីបាត់កាបូបលុយប្អូនស្រីក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រះប្រសប់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ រួចម្តងហើយ ហើយថ្មីៗនេះប្អូនស្រីបានដាក់ពាក្យម្តងទៀតនៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ ។

ក្រោយមកប្អូនក៏បានទិញទូរសព្ទមួយគ្រឿងដើម្បីទំនាក់ទំនងទៅម្ដាយរបស់ខ្លួនដើម្បីប្រាប់ហេតុការណ៍ដែលបាត់កាបូស្ពាយពេលនោះម្ដាយប្អូនគាត់បានជេរនិងបន្ទោសប្អូនស្រីថាហេតុអ្វីហ៊ានយករូបគាត់យកទៅកម្ចីលុយតាមអនឡាញទៅវិញ។

ប្អូនស្រីបន្តប្រាប់ថា៖ក្រោយពីបានបាត់កាបូបស្ពាយរួមទាំងរបស់នៅក្នុងកាបូបមួយចំនួន បែជាលេចលឺថាប្អូនស្រីជំពាក់លុយកម្ចីអនឡាញទៅវិញមានចំនួន១៧០ដុល្លាដោយមានបុគ្គលម្នាក់មានអាខោនហ្វេកប៊ុកឈ្មោះ(អា លីស)និងបានបង្កើតអាខោនឈ្មោះ Srey Heng  បានតាំងរូបប្រូហ្វាល់រូបប្អូនស្រីនិងគូដណ្តឹង បានបង្ហោះជាសារធារណះថា ប្អូនស្រីជំពាក់លុយ និងឆាតជារូបភាពរបស់ប្អូនស្រីដោយភ្ជាប់ខេបសិនមិនសមរម្យនិងបានសកម្មភាពតេទៅរកក្រុមគ្រួសារប្អូនស្រីសាច់ញាត្តិខាងគូដណ្តឹងធ្វើអោយមានការភាន់ច្រឡំជាខ្លាំងនិងប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្អូនស្រី។

ជាចុងក្រោយប្អូនស្រី យឿង ស្រីណុច បានបដិសេដទាំងស្រុងរាល់ការបង្ហោះជាសាធារណៈថាប្អូនស្រីលក់ខ្លួននិងជំពាក់លុយ និងបានអំពាវនាវដល់មហាជនិងពុកម៉ែបងប្អូនក្នុងបណ្តាលសង្គមហ្វេកប៊ុកកុំមានការភាន់ច្រឡំជាពិសេសក្រុមគ្រួសារប្អូនស្រីនិងក្រុមគ្រួសារខាងគូដណ្តឹង និងបានសំណូមពរដល់សមត្ថកិច្ចពាក់ពន្ធ័នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មេត្តាជួយស្រាវជ្រាវរកមុខជនអណាមិកដែលរើសបានកាបូបស្ពាយរបស់ប្អូនស្រីនិងបានធ្វើសកម្មភាពចេតនាមិនល្អធ្វើអោយប៉ះពាល់ដល់ប្អូនស្រីយកមកចាត់ការតាមនិតិវិធីច្បាប់

No comments