សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្នស្នើ លោក ស ថេង ស្នងការខេត្តពោធិ៍សាត់ បង្ក្រាបល្បែងស៊ីសងជល់មាន់ តាមអនឡាញបង្កប់តារាងបាល់ទះ២កន្លែង ក្នុងឃុំបឹងកន្ទួត !!!

ដោយ :www.phally-news.com


ខេត្តពោធិ៍សាត់÷ពលរដ្ឋ ក្នុងភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាន ដឹងថា ក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។នេះបើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាន។

ប្រភពបានបន្តថា ល្បែងបញ្ជល់មាន់តាមអនឡាញ ត្រូវគេបើកលេងក្នុងតារាងបាល់ទះ០២កន្លែង ក្នុងភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួត និងលោក មោក ភិរម្យ  អធិការនគរបាលស្រុកក្រគរ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះឡើយ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា បនល្បែងក្នុងតារាងបាល់ទះ០២កន្លែងខាងលើ មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ តាមអនឡាញ ភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ  ដោយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត កើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាល។
តាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ទេនោះ គឺល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញក្នុងតារាងបាល់ទះ០២កន្លែងខាងលើ មិនអាចដំណើរការទៅដោយរលូនបានឡើយ។

ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនបានអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពៅធិ៍សាត់  ជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងតារាងបាល់ទះ០២កន្លែងនេះឲ្យបានឆាប់ ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង7ចំណុច។ ដោយហេតុថានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងកន្ទួត និងលោក មោក ភិរម្យ អធិការនគរបាលស្រុកក្រគរ បណ្ដោយឲ្យមានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកក្នុងមូលដ្ឋាន៕

 


No comments