សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

អ៊ូអរណាស់ទីតាំងហាងកាហ្វេយីហោ(នីង នីង កាហ្វេរនិងតែគុជ) កំពុងបើកលេងល្បែងសុីសងជល់មាន់អនឡាញបែរជាមន្រ្តីជំនាញនៃស្នងការខេត្តកំពង់ចាមរក្សារភាពស្ងៀមស្ងាត់!!!

ដោយ :www.phally-news.com


កំពង់ចាមះ ទីតាំងលួចបើកដំណើរការល្បែងសុីសងប្រភេទ{ជល់មាន់ }តាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងជ្រកក្រោមស្លាក{នីង នីង កាហ្វេ&តែគុជ )នៅលើផ្លូវព្រះបាទអង្គអេងស្ថិតភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីតាំងមួយកន្លែងបានបើកដំណើរជាយូរមកហើយដោយមិនរំខានដល់មន្ត្រីពាក់ក្នុងមូលដ្ឋានក្រុងកំពង់ចាមសូម្បីតែបន្តិច។

ទីតាំងល្បែងស៊ីសងខាងលើគេហទំព័រ( ផល្លីញ៉ូស៍)យើងថ្ងៃនេះបានចុះទីតាំងនិងផ្តិតរូបភាពជាក់ស្តែងទីតាំងបើកលេងល្បែងស៊ីសង់ដូចជា៖{ជល់មាន់អនឡាញ }កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរសង្កាត់/ក្រុងឡើយ ដូចជាគួអោយចំណែកណាស់ ហេតុអ្វីទីតាំងបើកលេងល្បែងសុីសងយ៉ាងប៉ុណ្ណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។

ពលរដ្ឋលើកឡើងថា៖លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ប្រហែលជាជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផង សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកដំណើររាល់ថ្ងៃដោយពុំទាន់ឃើញអវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនោះឡើយដើម្បីធ្វើការទប់ស្កាត់ឬបង្ក្រាបទាន់ពេលវេលា។

ពលរដ្ឋសង្ឃឹមថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមទើបមកកាន់តំណែងជាស្នងការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបទីតាំងបើកល្បែងសុីសងមួយកន្លែងនេះបានចាក់ជាមិនខាន ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកស្នងការខេត្តកំពង់ចាម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួនបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។



No comments