សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

លោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យ កំពុងមានជំងឺធ្ងន់ជាប់ខ្លួន បានទទួល ថវិកា និងគ្រឿងឧបភោគបរិភោគ ពីសមាគមសារព័ត៌មានសុក្រឹត

ដោយ :www.phally-news.com


ដោយមានការយកចិត្តទុកដាក់ របស់លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត ក្រោយពីបានឃើញ ពីស្ថានភាពទុក្ខលំបាក របស់លោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យ មានជំងឺធ្ងន់ប្រចាំកាយ ពុំមានលទ្ធភាព សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបន្តទៀត ហើយក្នុងពេលវនេះកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។


នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោកនួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានចាត់ដំណាង សុិន ខ្វាន់ឆា អគ្គលេខាធិការរង លោក សាំ តុលា អគ្គលេខាធិការរង និងលោក លីម ផល្លី ជំនួយការផ្ទាល់ប្រធានសមាគម ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាបន្តិចបន្តួច របស់សមាគមសារព័ត៌មានសុក្រឹត ជូនដល់លោក ចាន់ យូរី ដែលកំពុងស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គ្រឿងឧបភោគបរិភោគ និងថវិការរួមមាន÷
១. អង្ករចំនួន ២០ គីឡូក្រាម
២.ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រីមួយយួរ
៣.ថវិកាចំនួន ៤០ ម៉ឺនរៀល
ក្នុងឱកាសនោះដែរ លោក ស៊ិន ខ្វាន់ឆា អគ្គលេខាធិការរង បានពាំនាំប្រសាសន៍លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត សួរសុខទុក្ខ និងជូនពរលោក ចាន់ យូរី ដែលកំពុងមានជំងឺធ្ងន់ប្រចាំកាយ ឆាប់បានជាសះស្បើយពីជំងឺទាំងពួង និងមានសុខភាពល្អ រឹងមាំង នឹងបានបម្រើការងារក្នុងវិស័យសារព័ត៌មាន ក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា លោកចាន់ យូរី ចាងហ្វាងសារព័ត៌មាន រស្មីធ្នូជ័យ គឺជាអ្នកកាសែត ជើងចាស់ និងបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតសម្រាប់សង្គមជាតិយើង ជាយូរឆ្នាំមកហើយ។
ក្នុងកាលៈទេសៈនេះ លោក ចាន់ យូរី ត្រូវបានជំងឺជាច្រើនមុខ
កំពុងវាយលុកសុខភាពរបស់លោក ធ្វើឲ្យលោក ធ្លាក់ខ្លួនឈឺជាទម្ងន់ លក់អស់ទ្រព្យសម្បត្តិ ដែលមានពីមុនមក ដើម្បីព្យាបាលជំងឺ តែពេលនេះអស់លទ្ធភាពហើយ និងគ្មានសមត្ថភាព ក្នុងការធ្វើ ព័ត៌មានជូនសង្គមជាតិទៀតនោះទេ។
មានតែដង្ហើយហៅរក សប្បុរសជន សូមមេត្តា ជួយចែករំលែក
អាណិតមេត្តាដល់គាត់ ដែលសព្វថ្ងៃនេះ ត្រូវចំណាយថវិកាក្នុងមួយខែៗ ជិត ៥០០ ដុល្លារ សហរដ្ឋអាមេរិក ដើម្បីព្យាបាលជំងឺ
នឹងត្រូវរ៉ាប់រង ថ្លៃផ្ទះជួល និងការហូបចុកប្រចាំថ្ងៃផងដែរ។
ចុងបញ្ចប់ លោក ចាន់ យូរី បានថ្លែងមកកាន់ក្រុមការងារសមាគមសារព័ត៌មានសុក្រឹត ដោយក្តីរំភើប លាយឡំនឹងទឹកភ្នែក ក្រោយពីបានឃើញ
ក្រុមការងារសមាគមសារព័ត៌មានសុក្រឹត បានយកចិត្តទុកដាក់
ចំពោះខ្លួនគាត់ ដែលមិនមែនជាសមាជិករបស់សមាគមសារព័ត៌មានសុក្រឹតក៏ដោយ និងបានជូនពរ ដល់លោកនួន នី
ប្រធានសមាគមសារព័ត៌មានសុក្រឹត រួមនឹងថ្នាក់ដឹកនាំ សមាគម
សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតហើយ៕

សមាគមសារព័ត៌មានសុក្រឹត សូមអំពាវនាវទៅ បងប្អូនអ្នកសារព័ត៌មាន សប្បុរសជនក្នុងស្រុក និងក្រៅស្រុក សូមជួយសង្គ្រោះ និងចែករំលែកទុកលំបាក របស់លោក ចាន់ យូរី
ចាងហ្វាងសារព័ត៌មាន រស្មីធ្នូជ័យ ក្នុងគ្រាដ៏លំបាកនេះផង។
សូមទំនាក់ទំនងផ្ទាល់ខ្លួនលោក តាមរយៈលេខទូរសព្ទ
012 432 066 នឹងតាមរយៈ លេខកុងABA 002 594 085 CHAN YOURY
ឬទំនាក់ទំនងមក លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត តាមរយៈលេខទូរសព្ទ=096 6432222


No comments