សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ល្បែងមាន់ជល់អនឡាញ ០២ទីកន្លែង ក្នុងស្រុកវាលវែង អាជ្ញាធរមិនទាន់បង្ក្រាប!!

ដោយ :www.phally-news.com


ខេត្តពោធិ៍សាត់៖ ទីតាំងបនល្បែង ជល់មាន់តាមអនឡាញ ២កន្លែង ក្នុងភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការយ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។

នេះបើយោងតាមបណ្ដាញគេហទំព័រ ផល្លីញូស៍ទើបទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកវាលវែង  បែរជាបណ្ដោយឱ្យមានល្បែងស៊ីសង យ៉ាងដូច្នេះទៅវិញ។

 ប្រភពបានបញ្ជាក់ថា កន្លែងលេងល្បែងជល់មាន់ តាមអនឡាញទាំងពីរកន្លែងខាងលើនេះ កន្លងមកក៏ធ្លាប់ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច អោយធ្វើកិច្ចសន្យា បញ្ឈប់មិនឱ្យមានដាក់លេងល្បែងស៊ីសងនៅទីតាំងទាំងពីរនេះទៀតទេ។

ពលរដ្ឋក្នុងឃុំអន្លង់រាប បានបន្ថែមថា សង្ស័យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងស្រុកវាលវែង ប្រហែលជាត្រូវថ្នាំសណ្តំ ដេកលង់លក់អស់ហើយមើលទៅ បានជាភ្លេចកាតព្វកិច្ច ក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទងករណីខាងលើនេះ លោកធាង ឡេង អធិការស្រុកវាលវែង បានប្រាប់ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា នៅល្ងាចនេះថា ចំពោះល្បែងស៊ីសង២ទីតាំង ក្នុងភូមិអន្លង់រាប ឃុំអន្លង់រាប  ចាំលោកឲ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យមើលទៀត។

ពលរដ្ឋក្នុងឃុំអន្លង់រាប កំពុងរង់ចាំមើល តើលោកធាង ឡេងអធិការស្រុកវាលវែង បញ្ចេញស្នាដៃ បង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឬទេ? ជៀសវាងប្រជាពលរដ្ឋ ដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីរដ្ឋបាលស្រុកវាលវែង៕


No comments