ភ្នំពេញ : ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ខ្ញុំទទួលបេសកកម្មពី រដ្ឋសភា រាជរដ្ឋាភិបាល ពីបក្ស ក្នុងអណត្តិទី៧នេះ គឺដើម្បីធ្វើអោយក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយ ដែលសកម្មបុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព។
ឯកឧត្តម ថ្លែងថា ចាប់ផ្តើមដំបូងក្រសួងព័ត៌មាន ផ្តោតចំនុច២ សំខាន់ ទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើប
តើទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើផ្តោតលើអ្វីគឺ
ទី១៖ មន្ត្រីត្រូវតែមានកន្លែងធ្វើការ
ទី២៖ ចាប់ផ្តើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ នេះជារដ្ឋបាលទំនើបអាចមើលឃើញនឹងភ្នែក ហើយជាជំហានដំបូង នឹងរៀបចំជូន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាក្បាលម៉ាសុីនដឹកនាំក្រសួង។
-ទំនើបកម្មធនធានមនុស្ស សំដៅទៅលើការ ធ្វើបច្ចុប្បន្នភាពខ្លួនយើងជាមន្ត្រី អោយស្របទៅនឹងការវិវត្តន៍របស់សង្គមឌីជីថល
-គោលការណ៍នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកដំណែងទេ។
ឯកឧត្តម រដ្ឋមន្ត្រីបន្តថា យើងមិនអាចយកមនុស្ស គ្មានជំនាញយកមកកាន់តួនាទី ដែលធ្វើអោយប៉ះពាល់ មុខមាត់របស់កក្រសួងផង និងប៉ះពាល់ដល់គុណភាពការងារក្នុងការបម្រើរាជរដ្ឋាភិបាលលើការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិទ។
-ពីអំណេះតទៅ ការជ្រើសរើសមន្ត្រី នឹងបើកអោយមានការប្រឡង អ្នកដែលមានសមត្ថភាពនឹងជាប់ ចំពោះតួនាទី ភារកិច្ចដែលនៅទំនេរដែលត្រូវបំពេញបន្ថែម នឹងត្រូវជំនួសនៅពេលចូលនិវត្តន៍ ក្នុងអគ្គនាយកដ្ឋានចំណុះ នឹងកំណត់អោយមានការប្រឡង ហើយអ្នកដែលមានសមត្ថភាពមានពិន្ទុខ្ពស់ នឹងទទួលដំណែងដែលទំនេរ។
No comments:
Post a Comment