សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

រោងចក្រផលិតបារីសង្ស័យគ្មានច្បាប់ត្រឹមត្រូវ ស្លាកសំគាល់ឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ស្ថិតនៅក្នុងភូមិកណ្ដឹងធំឃុំកណ្ដឹងស្រុកបាទី

ដោយ :www.phally-news.com


ខេត្តតាកែវ÷ គេរកឃើញទីតាំងផលិតបារីខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទី តាំងធំទូលាយ។ ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។ ករណីនេះត្រូវគេសង្ស័យថា ឈ្មួញថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិត ខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។


បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមម្យ៉ាងតឹងរឹង។ បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយ និងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។ មិនដឹងថា តើអាជ្ញាធរស្រុកបាទី ខេត្តតាកែវបានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។

ប្រជាពលរដ្ឋខ្សឹបខ្សៀវថា ទីតាំងផលិតបារីខាងលើនេះ ទំនងជាថៅកែជនជាតិចិន ហើយបារីដែលផលិតរួចត្រូវបាននាំចេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋចេញ,ចូលដើរក្បែរដោយសេរីនោះទេ។ យ៉ាងណាក៏ដោយ គេឃើញមានអាជ្ញាធរមានសមត្ថកិច្ចស្រុកបាទី ខេត្តតាកែវក៏ ដូចជាស្ថាប័នជំនាញចេញ,ចូលនៅទីនោះដែរ។ ប៉ុន្តែមិនដឹងថា មានការអ្វីនោះទេ។

បុរសជាសន្តិសុខអះអាងថា ទីតាំងផលិតបារីនេះមាន ច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែមិនបង្ហាញក្រដាសស្នាម ឲ្យអ្នកកាសែតឃើញនោះទេ ហើយបើចង់ដឹងច្បាស់សូមអញ្ជើញទៅសួរមន្ត្រីជំនាញនៅឯខេត្តទៅ។ ដូច្នេះគឺប្រាកដណាស់ថាទីតាំងនេះសង្ស័យផលិតបារីខុសច្បាប់ ឬគឺជាទីតាំងដែលមិនសមស្របទៅនឹងច្បាប់របស់កម្ពុជា។ បើទោះជាបារីនោះផលិតមិនសម្រាប់ចែកចាយ ឬលក់នៅក្នុងប្រទេសឬយ៉ាងណាក៏ដោយ ប៉ុន្តែវាជាបញ្ហារំលោភដ៏ធ្ងន់ធ្ងរមួយព្រោះគេដឹងថា បារីដែលផលិតដោយជនជាតិចិនទាំង នេះគឺដើម្បីនាំចេញទៅប្រទេសដទៃទៀត។ ដូច្នេះកម្ពុជាមិនមែនជាកន្លែងសម្រាប់ពួកចិនទាំងនោះ ធ្វើអ្វីស្រេចតែនឹងចិត្ត ដូចជាការផលិតបារីសម្រាប់នាំចេញទៅក្រៅប្រទេសនោះឡើយ។

គេនិយាយថា អាជ្ញាធរស្រុកបាទី ខេត្តតាកែវ មិនគួរបណ្តែតបណ្ដោយ ឲ្យមានបញ្ហាបំពានច្បាប់ពីសំណាក់ជនជាតិចិនយ៉ាងនេះទេ ពីព្រោះប្រជាពលរដ្ឋយល់ថាទីតាំងផលបារីនៅក្នុងឃុំកណ្ដឹងនោះ គឺជាការឃុបឃិតរបស់អាជ្ញាធរនិងថៅកែឈ្មួញជនជាតិចិន។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច មិនត្រូវចាត់វិធានការត្រឹមតែជាការបង្ក្រាប ឬបិទរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ពួកគេដែលជាថៅកែផលិតបារីនេះយកទៅផ្ដន្ទាទោសឲ្យបានសមស្របតាម ច្បាប់ឲ្យបានត្រឹមត្រូវ៕


No comments