ហ្គេមបាញ់ត្រីនិងល្បែងស៊ីសងច្រើនប្រភេទកំពុងដំណើរការនៅម្ដុំព្រៃទា សង្កាត់ចោមចៅទី៣ដោយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ហ្គេមបាញ់ត្រីនិងល្បែងស៊ីសងច្រើនប្រភេទកំពុងដំណើរការនៅម្ដុំព្រៃទា សង្កាត់ចោមចៅទី៣ដោយ


ភ្នំពេញ៖ល្បែងស៊ីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងមួយកន្លែងរបស់ជនជាតិចិន កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពបានរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទមួយនេះប្រមូលបានអតិថិជនទាំងខ្មែរនិងចិន ជាច្រើនចូលលេងយ៉ាងសប្បាយរីករាយ។

ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះមានដូចជាហ្គេមបាញ់ត្រី,បៀរការ៉ាត និងល្បែងស៊ីសងមួយចំនួនទៀត។ល។ ដែលកំពុងបើកដំណើរការទទួល ស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំង យប់ទាំងថ្ងៃ 24 ម៉ោងលើ 24 ម៉ោង។ ប្រភពបន្ថែមថាដោយទីតាំងល្បែងស៊ីសងខាងលើនេះ មានអ្នកសម្រប សម្រួលក៏ដូចជាអ្នកកាងមានរហ័សនាម៧២ ជាមួយអាជ្ញាធរមូលដ្ឋាន។ ប្រភពបន្ថែមថា លោក៧២ ជាអ្នក មើលការខុសត្រូវនៅទីតាំងខាងលើ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាថតរូបផ្ដេសផ្ដាសនោះទេ ដោយខ្លាចធ្លាយព័ត៌មានដ៏ក្រុមអ្នកកាសែត។

ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន

ម៉ាណែត បានប្រកាសឲ្យអាជ្ញាធរមូលដ្ឋាន បង្ក្រាបឲ្យ អស់ល្បែងស៊ីសងគ្រប់ប្រភេទ។ ប៉ុន្តែយ៉ាងណានៅក្នុងខណ្ឌពោធិ៍សាត់ជ័យមានល្បែងស៊ីសង១កន្លែង ដែលមានទីតាំងខាងលើនេះ នៅតែអាចដំណើរការបានដោយសុវត្ថិភាព ទំនងជាមានការសម្របសម្រួលដោយអាថ៌ កំបាំងណាមួយ ជាមួយអាជ្ញាធរថ្នាក់សង្កាត់,ខណ្ឌ ទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះ។

ពាក់ព័ន្ធនិងករណីល្បែងស៊ីសងរបស់ថៅកែជនជាតិចិន ខាងលើនេះ មហាជនបានសំណូមពរដល់ លោកសក់កាញារិទ្ធ អភិបាលខណ្ឌពោធ៌សែនជ័យ និងលោកម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាពិនិត្យនិងចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសង របស់ជនជាតិចិនខាងលើនេះ ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា៕


No comments:

Post a Comment

Pages